ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យប្រជាជនខ្លួនប្រញាប់់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើបាន
ប្រទេសចិន បានជំរុញពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឲ្យចាកចេញ «យ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន» ខណៈដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ កាន់តែកើនឡើងខ្លាំង។

ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ខែកញ្ញាថា៖ «បច្ចុប្បន្ននេះ ស្ថានភាពនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំង ដោយមានជម្លោះយោធាជាញឹកញាប់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែលនៅតែធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន»។
ស្ថានទូតបានជំរុញពលរដ្ឋចិនក្នុងប្រទេសអ៊ីស្រាអែលឲ្យ «ត្រឡប់ទៅផ្ទះវិញឬផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានគំរាមកាលពីថ្ងៃអាទិត្យពីការបង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យភាគីទាំងពីរថយម្នាក់មួយជំហានជៀសវាងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំក៏ដោយ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងមូលដ្ឋានរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃសុក្រ បានសម្លាប់ប្រមុខកងកម្លាំង Radwan របស់ហេសបូឡា គឺលោក Ibrahim Aqil។
ភាពតានតឹងចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីហេតុការណ៍បំផ្ទុះឧបករណ៍ទាក់ទងព្រមៗគ្នានៅទូទាំងប្រទេសលីបង់កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍មុន ដែលបានសម្លាប់មនុស្ស ៣៩នាក់ និងរបួសជិត ៣០០០នាក់។ ត្បិតគ្មានអ្នកចេញមុខអះអាងថាជាអ្នកបង្កហេតុក៏ដោយ ក៏ក្រុមហេសបូឡា និងលីបង់បានចោទប្រកាន់ថាអ្នកនៅពីក្រោយឧបទ្ទវហេតុដ៏អាក្រក់នេះគឺជា អ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


