ព័ត៌មានអន្ដរជាតិ
រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង
តាមសេចក្តីរាយការណ៍របស់ AP នៅថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤, រដ្ឋ Florida នៃសហរដ្ឋអាមេរិក ចាប់ផ្តើមជម្លៀសមនុស្សចេញពីតំបន់ហានិភ័យហើយ ស្របពេលព្យុះសង្ឃរា Helene កំពុងបង្កើនកម្លាំងកាន់តែខ្លាំងឡើងដល់ព្យុះសង្ឃរាដ៏កំណាចប្រភេទទី៤ អាចបង្កគ្រោះមហន្តរាយធំធេង។
ព្យុះកំណាចនេះត្រូវគេព្យាករថា មានកម្លាំងខ្យល់ល្បឿន២១៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាយប្រហារចំតំបន់ Big Bend នៅចុងសប្តាហ៍នេះ។
មិនត្រឹមប៉ុណ្ណឹង ព្យុះ Helene នឹងបណ្តាលឲ្យមានរលកសមុទ្រធំៗ ហើយបង្កភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ជន់លិចតំបន់នៅតាមតំបន់វាលទំនាបទៀតផង។
មិនមែនតែនៅ Florida ទេ, ព្យុះសង្ឃរា Helene ក៏នឹងជះឥទ្ធិពលដល់ភាគអាគ្នេយ៍រដ្ឋ Georgia ព្រមទាំងផ្នែកខ្លះនៃរដ្ឋ North Carolina និង South Carolina ផងដែរ។
ស្របពេលជាមួយគ្នានោះ ចៅហ្វាយក្រុង Tallahassee លោក John Dailey បានប្រាប់ទៅ CNN ថា ទីក្រុងដែលមានប្រជាជនប្រហែល ២០ម៉ឺននាក់មួយនេះ កំពុងត្រៀមខ្លួនទប់ទល់ជាមួយព្យុះសង្ឃរាខ្លាំងបំផុតមិនធ្លាប់ជួបសោះក្នុងប្រវត្តិសាស្រ្ត។
ត្បិតតែព្យុះនេះមិនទាន់មកដល់ ប៉ុន្តែគ្រាន់តែចំហាយរបស់វា បានបណ្តាលឲ្យមនុស្សជិត ៣០ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់រួចទៅហើយក្នុងរដ្ឋ Florida។
ជាចុងក្រោយក្រុមអ្នកព្យាករអាមេរិកព្រមានថា កម្លាំងដ៏ខ្លាំងរបស់ព្យុះនេះអាចគំរាមកំហែងដល់អាយុជីវិត និងបង្កជាគ្រោះមហន្តរាយធំធេង បើមិនមានការត្រៀមលក្ខណៈឲ្យបានល្អប្រសើរទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បន្ទាប់ពីវាយប្រហារម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹងបន្តមានឥទ្ធិពលនៅរដ្ឋ Florida
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


