ព័ត៌មានអន្ដរជាតិ
មេរបបយោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំងប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាកចូលចរចា
មេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យគូប្រជែងប្រដាប់អាវុធទម្លាក់អាវុធ និងចូលខ្លួនមកចរចាដើម្បីដោះស្រាយបញ្ហាជម្លោះនេះតាមរយៈការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែកញ្ញានេះ។

ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់រដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារ បានជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) ដែលប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា បោះបង់ចោលបោះបង់ចោលការវាយប្រហារភេរវកម្មនិង ចាប់ផ្តើមការចរចា។
គួររម្លឹកថា ក្រុមប្រដាប់អាវុធទាំងនេះបានដណ្តើមកាន់កាប់តំបន់នានាក្នុងប្រទេសនេះ ចាប់តាំងពីការបញ្ចូលគ្នានៃកងកម្លាំងដើម្បីបើកការវាយលុកដ៏ធំមួយនៅក្នុងខែតុលាឆ្នាំមុន ដោយបានដាក់សម្ពាធយ៉ាងខ្លាំងដល់របបយោធារបស់ឧត្តមសេនីយ មីន អ៊ុងលាំង។
ដោយសារតែបញ្ហានេះអង្គការប្រដាប់អាវុធជនជាតិភាគតិច និងភេរវករ PDF ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានអញ្ជើញឱ្យចូលរួមការចរចារដើម្បីដោះស្រាយបញ្ហានយោបាយតាមរយៈនយោបាយបក្ស ឬដំណើរការបោះឆ្នោត ដើម្បីអាចរួមដៃជាមួយប្រជាជន បញ្ជាក់ពីសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង និងបោះបង់ការធ្វើភេរវកម្មប្រដាប់អាវុធ នេះបើយោងតាម SAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្ររបស់Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ។
ឆ្លើយតបការជុំរុញនេះរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលបានបានបង្កើត PDFs បន្ទាប់ពីយោធាបានបង្រ្កាបការតវ៉ាដ៏ធំដោយកម្លាំងឃោរឃៅ ដែលរួមមានសមាជិកសភាជាប់ឆ្នោតដែលត្រូវបានដកចេញនៅក្នុងរដ្ឋប្រហារ បានច្រានចោលការផ្តល់ជូននេះភ្លាមៗ។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមឃ្លាំមើលនិយាយថា យោធាបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧០៦នាក់ចាប់តាំងពីរដ្ឋប្រហារ និងបានឃុំខ្លួនមនុស្សជិត ២១០០០នាក់។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយយោធាបានកើនឡើងក្នុងអត្រា «គួរឱ្យព្រួយបារម្ភ»។
ទោះបីរដ្ឋាភិបាលយោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី តែវាមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនោះទេ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ ២០២៣ បានប្រកាសពីច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹង ដែលនាំទៅដល់ការដកចេញពីគណបក្ស NLD និងគណបក្សនយោបាយរាប់សិបផ្សេងទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ បន្ទាប់ពីការកាត់ក្តីដោយសម្ងាត់លើបទចោទប្រកាន់ក្រោមហេតុផលនយោបាយ។ ក្រុមសង្គមស៊ីវិលបានព្រមានថា ការបោះឆ្នោតរបស់ SAC គឺជាការបោកប្រាស់ ហើយនឹងមិនមានដំណោះស្រាយចំពោះវិបត្តិដែលបណ្តាលមកពីរដ្ឋប្រហារនោះទេ ខណៈមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


