Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Helene នៅអាមេរិក កើនដល់ជិត ១០០នាក់

បានផុស

នៅ

ឥទ្ធិពលព្យុះសង្ឃរា Helene បានបង្កទុក្ខវេទនាខ្លាំងនៅសហរដ្ឋអាមេរិក ដោយគិតត្រឹមព្រឹកថ្ងៃចន្ទទី៣០ខែកញ្ញាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់បានកើនឡើងដល់៩៣នាក់ហើយ ក្នុងរដ្ឋចំនួន៦។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកស្លាប់, មាន៣៦នាក់ត្រូវបានរាយការណ៍នៅរដ្ឋ North Carolina ខណៈនៅ South Carolina មាន២៥នាក់, Georgia ១៧នាក់, Florida ១១នាក់, Virginia ២នាក់ និង Tennessee ២នាក់។

ក្រៅពីមនុស្សស្លាប់ ក៏មានសេចក្តីរាយការណ៍អំពីករណីដាច់ចរន្តអគ្គិសនីចំពោះពលរដ្ឋរាប់លាននាក់និងខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធរាប់រយផងដែរ។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ តាមសេចក្តីរាយការណ៍របស់ CNN, រដ្ឋ North Carolina កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈអភិបាល Roy Cooper និយាយថា ក្រុមជួយសង្គ្រោះ ត្រូវដឹកគ្រឿងផ្គត់ផ្គង់តាមឧទ្ធម្ភាគចក្រ ទៅកាន់តំបន់មួយចំនួន ដោយសារតែផ្លូវត្រូវទឹកជំនន់កាត់ផ្តាច់។

មិនត្រឹមប៉ុណ្ណឹង ភាគខាងលិចរដ្ឋនេះ ក៏ព្រមានអំពីគ្រោះទឹកជំនន់រហ័សផងដែរ ដោយសារហានិភ័យនៃការបាក់ទំនប់ទឹក។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន បានអនុម័តជំនួយសហព័ន្ធសម្រាប់រដ្ឋមួយចំនួនរួចហើយ ថែមទាំងគ្រោងចុះទៅពិនិត្យតំបន់ដែលរងគ្រោះខ្លាំងបំផុតទៀតផង។

សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរាកំណាច Helene បានចាប់ផ្តើមវាយប្រហារដីគោករដ្ឋ Florida ក្នុងនាមជាព្យុះប្រភេទទី៤ កាលពីល្ងាចថ្ងៃទី២៦ខែកញ្ញា ជាមួយកម្លាំងខ្យល់២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញធំធេងជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ Helene នៅ​អាមេរិក បណ្ដាល​ឲ្យ​ស្លាប់​៩០​នាក់ និង​ការ​ខូចខាតអាច​ដល់​១០០​ពាន់​លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម