ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃចន្ទទី៣០ខែកញ្ញាឆ្នាំ២០២៤, តៃវ៉ាន់ កំពុងប្រុងប្រៀបខ្លួននិងចេញការព្រមានអំពីព្យុះទីហ្វុង ក្រាតធន (Krathon) ដែលបោះពួយមកវាយប្រហារចំតំបន់មានប្រជាជនរស់នៅច្រើន លើឆ្នេរភាគខាងលិចកោះមួយនេះ។
រដ្ឋបាលអាកាសធាតុកណ្តាលតៃវ៉ាន់ (CWA) ប្រកាសថា ដោយនាំមកជាមួយខ្យល់បក់ល្បឿន២២០គីឡូម៉ែត្រក្នុងមួយម៉ោង, ព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារទីក្រុងកំពង់ផែ Kaohsiung ដែលមានប្រជាជន ២ ៧៣៧ ៦៦០នាក់នៅព្រឹកថ្ងៃពុធ រួចក៏ឆ្លងកាត់ភាគកណ្តាលកោះតៃវ៉ាន់ ឆ្ពោះទៅទិសឦសាន ហើយចូលទៅក្នុងសមុទ្រចិនខាងកើត។
លោក Gene Huang អ្នកព្យាករនៅ CWA បានប្រាប់ឲ្យដឹងថា «ផលប៉ះពាល់កាន់តែធំទៅៗ វាជារឿងកម្របំផុតដែលព្យុះទីហ្វុងដ៏ខ្លាំងបែបនេះ បោះពួយមកវាយប្រហារចំដោយផ្ទាល់ទៅលើតំបន់ទំនាបភាគខាងលិចកោះតៃវ៉ាន់»។
ជាការប្រុងប្រៀបខ្លួន អាជ្ញាធរតៃវ៉ាន់បានដាក់ពង្រាយទូកជាង១ ០០០គ្រឿងនិងទាហាន ២ ២០០នាក់ ដើម្បីឈរជើងត្រៀមជួយសង្គ្រោះ រួមទាំងនៅឆ្នេរសមុទ្រភាគខាងកើតផងដែរ។
លើសពីនេះ សេវាស្រឡាងដឹកអ្នកដំណើរនិងរថភ្លើងក៏ត្រូវផ្អាកសិនផងដែរ ខណៈជើងហោះហើរក្នុងស្រុកមួយចំនួន ក៏ត្រូវរំខានដូចគ្នា ប៉ុន្តែជើងហោះហើរអន្តរជាតិ មិនទាន់ប៉ះពាល់ទេ។
មិនមែនតែតៃវ៉ាន់ឡើយ ព្យុះក្រាតធន ក៏នឹងជះឥទ្ធិពលលើប្រទេសកម្ពុជាផងដែរ ពោលគឺចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី២ខែតុលាឆ្នាំ២០២៤, តំបន់វាលទំនាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។
ខ្យល់បក់មកពីទិសនីរតី និងបស្ចិម មានល្បឿនមធ្យម២,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣៥%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងពាយព្យមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


