ព័ត៌មានអន្ដរជាតិ
ចិន ថា មេដឹកនាំតៃវ៉ាន់ មានចេតនាអាក្រក់និយាយនាំភ្លើង
រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា លោក Lai Ching-te មានចេតនាអាក្រក់ បង្កើតជាការកើនឡើងនៃភាពតានតឹង។ ការប្រកាសបែបនេះរបស់ចិន ធ្វើឡើងនៅមុនពេលកោះតៃវ៉ាន់ត្រៀមរៀបចំថ្ងៃបុណ្យជាតិនាថ្ងៃទី១០ខែតុលា។

ចិនក៏បានបញ្ជាក់ទៀតដែរថា ការថ្លែងសន្ទរកថារបស់លោក Lai នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងកំណត់នូវការឆ្លើយតបយោធាណាមួយពីក្រុងប៉េកាំង។
ចិន បានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះលោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីខែមករា។ ចិនបានហៅមេដឹកនាំតៃវ៉ាន់ថ្មីថាជា «អ្នកផ្ដាច់ខ្លួននិយម» ហើយអះអាងថា ដែនកោះមួយនេះគឺជាទឹកដីរបស់ខ្លួន។
លោក Lai បាននិយាយកាលពីចុងសប្តាហ៍មុនអំពីរបៀបដែលវា «មិនអាចទៅរួចទេ» សម្រាប់សាធារណរដ្ឋប្រជាមានិតចិនក្នុងការក្លាយម្ចាស់គ្រប់គ្រង់តៃវ៉ាន់ ដោយសារតែកោះតៃវ៉ាន់មានឫសគល់នយោបាយចំណាស់ជាង។ យ៉ាងណាមិញ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានបញ្ជាក់ថា ការលើកឡើងរបស់លោក Lai គឺជាការយល់ខុសពីការពិត។
ចិន បានបន្ថែមថា៖ «ភាពមិនប្រាកដប្រជានៃឯករាជ្យភាពតៃវ៉ាន់របស់លោក Lai Ching-te គឺគ្រាន់តែជាស្រាចាស់ដាក់នៅក្នុងដបថ្មីប៉ុណ្ណោះ ហើយជាថ្មីម្តងទៀតបានបង្ហាញពីជំហររឹងរូសរបស់លោកចំពោះឯករាជ្យភាពតៃវ៉ាន់ និងចេតនាដ៏អាក្រក់របស់លោកក្នុងការបង្កើនអរិភាព និងការប្រឈមមុខដាក់គ្នា»។
មេដឹកនាំតៃវ៉ាន់ នឹងថ្លែងសុន្ទរកថានៅថ្ងៃបុណ្យជាតិដ៏សំខាន់របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីការដួលរលំនៃរាជវង្សចិនចុងក្រោយក្នុងឆ្នាំ១៩១១ និងការចាប់កំណើតនៃសាធារណរដ្ឋចិន។
ក្រោយចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង រដ្ឋាភិបាលសាធារណរដ្ឋចិនបានរត់ភៀសខ្លួនទៅគ្រប់គ្រងនៅកោះតៃវ៉ាន់មកទល់នឹងសព្វថ្ងៃនេះ។ សាធារណរដ្ឋចិននៅតែប្រើជាឈ្មោះផ្លូវការរបស់តៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


