ព័ត៌មានអន្ដរជាតិ
UN៖ លីបង់កំពុងប្រឈមនឹងមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ក្រោយវិវាទរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលកាន់តែយ៉ាប់យ៉ឺនឡើងៗ ប្រទេសលីបង់ដែលជាជម្រករបស់ក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈពលរដ្ឋលីបង់ប្រមាណ ៦០ម៉ឺននាក់ ក្នុងនោះមានកុមារជាង ៣៥ម៉ឺននាក់ បាននិងកំពុងរត់ភៀសខ្លួនព្រោះភ្លើងសង្គ្រាម។ នេះបើយោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ខែតុលា។

លោកស្រី Jeanine Hennis-Plasschaert អ្នកសម្របសម្រួលពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បានប្រាប់សន្និសីទសារព័ត៌មានថា៖ «លីបង់បានរកឃើញថាខ្លួនកំពុងប្រឈមមុខនឹងជម្លោះ និងវិបត្តិមនុស្សធម៌នៃមហន្តរាយភ្លាមៗនិងធ្ងន់ធ្ងរ»។
លោកស្រី បានប្រាប់ទៀតថា៖ «ដោយសង្ឃឹមថាអ៊ីស្រាអែលឥឡូវនេះនឹងត្រៀមខ្លួនជាស្រេចក្នុងការបន្ថែមការគាំទ្ររបស់ខ្លួនចំពោះការហៅ និងការអំពាវនាវជាច្រើនដែលមាននៅទីនោះ» សម្រាប់ការកាត់បន្ថយការកើនឡើងនៃភាពតានតឹង។
ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនរបស់ខ្លួនត្រូវបានជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដោយប្រើប្រាស់ការបាញ់គ្រាប់រ៉ុកកែត ដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការរំលោភព្រំដែន។
ប៉ុន្តែខណៈដែលការប្រយុទ្ធគ្នាកាន់តែក្តៅគគុក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្កើនកម្លាំងទ្វេដង ដោយព្រមានលីបង់អាចប្រឈមមុខនឹង «សង្រ្គាមដ៏យូរអង្វែង … ដូចអ្វីដែលយើងមើលឃើញនៅតំបន់ហ្គាហ្សា»។
អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសទៅលើទីតាំងសំខាន់ៗរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញា ដោយបានបណ្តាលឲ្យមនុស្សជាង ១ ១៩០នាក់បានស្លាប់ និងបង្ខំឲ្យជាង១លាននាក់ភៀសខ្លួន។ នេះបើយោងតាមតួលេខផ្លូវការរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ៊ីស្រាអែល បានបដិសេធក្នុងការច្រានចោលការវាយប្រហារលើអាកាសយានដ្ឋានស៊ីវិលរបស់ក្រុងបេរូត បើទោះជាមានមនុស្សរាប់ពាន់នាក់កំពុងបន្តភៀសខ្លួនចេញពីប្រទេសលីបង់តាមផ្លូវអាកាសនេះជារៀងរាល់ថ្ងៃក៏ដោយ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បាននិយាយថា៖ «យើងមិនកំណត់គោលដៅលើជនស៊ីវិលនោះទេ។ ប៉ុន្តែទន្ទឹមនោះ បើយើងនឹងស្វែងរកឃើញសកម្មភាពរបស់ពួកហេសបូឡា ឬចេតនាក្នុងការបាញ់គ្រាប់រ៉ុកកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល យើងនឹងធ្វើនូវអ្វីដែលប្រទេសផ្សេងទៀតនឹងធ្វើអំពីវាដូចគ្នា»។
កងកម្លាំងជើងគោករបស់អ៊ីស្រាអែល បានឆ្លងកាត់ចូលទៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី៣០ខែកញ្ញា ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុកកែត និងកាំភ្លើងធំរបស់ក្រុមហេសបូឡា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលបានបង្ខំប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់នៅតាមព្រំដែនត្រូវចាកចេញពីផ្ទះសម្បែង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


