ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចែងក្នុងរដ្ឋធម្មនុញ្ញខ្លួនថា កូរ៉េខាងត្បូង ជា «រដ្ឋសត្រូវ»
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១៧ខែតុលា កូរ៉េខាងជើងបានចាត់ទុកប្រទេសកូរ៉េខាងត្បូងថាជា «រដ្ឋសត្រូវ» របស់ខ្លួន បន្ទាប់ពីសភាជាតិក្រុងព្យុងយ៉ាងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
KCNA បានផ្សាយថា៖ «នេះគឺជាវិធានការជៀសមិនរួច និងស្របច្បាប់ដែលបានធ្វើឡើងស្របតាមតម្រូវការនៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើង ដែលកំណត់យ៉ាងច្បាស់ថា កូរ៉េខាងត្បូងជារដ្ឋអរិភាព»។
KCNA បានរាយការណ៍ទៀតថា ការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកជាមួយកូរ៉េខាងត្បូងឥឡូវនេះត្រូវបានបិទទាំងស្រុង បន្ទាប់ពីការបំផ្ទុះកាលពីថ្ងៃអង្គារ ដោយបន្ថែមថា វាជា «ការបំបែកទឹកដីរបស់ខ្លួនជាដំណាក់កាល» ពីភាគខាងត្បូង ហើយត្រូវបានធ្វើឡើងដោយសកម្មភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋអរិភាព ដូចដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ។
លោកស្រី Meredith Shaw ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយដែលផ្តោតលើសក្ដានុពលក្នុងតំបន់អាស៊ីបូព៌ា បានកត់សម្គាល់ឃើញថា កូរ៉េខាងជើងធ្លាប់បានបំផ្ទុះរចនាសម្ព័ន្ធផ្សេងៗទៀតកាលពីមុន។ លោកស្រីបានផ្តល់ឧទាហរណ៍នៃការិយាល័យទំនាក់ទំនងដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដែលទីក្រុងព្យុងយ៉ាងបានបំផ្ទុះនៅឆ្នាំ២០២០ ខណៈដែលទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែល្អក់កករ។ លោកស្រី បន្តថា នៅឆ្នាំដើមឆ្នាំ២០២៤នេះ ក្រុងព្យុងយ៉ាងក៏បានបំផ្ទុះនិមិត្តរូបនៃការបង្រួបបង្រួមកូរ៉េ «Arch of Reunification» ផងដែរ។
កូរ៉េខាងត្បូង បាននិយាយថា គោលនយោបាយរបស់ខ្លួនគឺនៅតែបន្តការបង្រួបបង្រួមជាតិ ប៉ុន្តែខ្លួនក៏នឹងប្រើប្រាស់កងកម្លាំងផងដែរ បើកូរ៉េខាងជើងបង្កើនការឈ្លានពានណាមួយនោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


