Connect with us

ព័ត៌មានអន្ដរជាតិ

​សង្គ្រាមលោក​លើក​ទី៣​​លេច​ឡើង​ស្ទង់ៗ​

បានផុស

នៅ

ប្រទេស​និមួយ​ដែល​មាន​អំណាច​យោធា​​ហាក់​បាន​ត្រៀម​ខ្លួន​​រួចរាល់​សម្រាប់​សង្គ្រាមលោក​លើក​ទី​៣ ដែល​​ទំនង​​ចៀស​មិន​ផុត​ក្នុង​ពេល​ខាង​មុខ ខណៈ​កូរ៉េខាងជើង​បាន​បញ្ជូន​​ទ័ព​​ទៅ​ជួយ​​រុស្ស៊ី​ក្នុងសង្គ្រាម​នៅអ៊ុយក្រែនមុនគេ​ រីឯចិន​ប្រាប់​យោធា​ឲ្យ​ត្រៀម​សង្គ្រាម​​។

រូបភាព​​ដែលសង្ស័យថា ទាហាន​​កូរ៉េខាងជើង​​ផ្លាស់សម្លៀក​បំពាក់​​​​។ snipping tool
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​​នៃ​​ប្រទេស​មហាអំណាច​ចិន ស៊ី ជីនភីង​​ (Xi Jinping) ​​បាន​​ប្រាប់កង​ទ័ពរបស់​ខ្លួន​​ ឲ្យ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់សង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវនៅ​សប្តាហ៍​កន្លង​ទៅ​នេះ​ សម្រាប់កងទ័ពដើម្បីពង្រឹងការត្រៀមខ្លួនសម្រាប់សង្គ្រាម ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់​ដែលខ្លួន​ចិញ្ចឹមចិត្ត​​បង្រួបបង្រួ​ម​​​​ដោយ​ប្រើ​កម្លាំង​ជាយូរ​មក​​ហើយ​។

ខណៈពេលដែលទៅទស្សនាកងពលតូចនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី បានធ្វើការអត្ថាធិប្បាយថា យោធាគួរតែ «ពង្រឹងការហ្វឹក​ហ្វឺន​ និងការរៀបចំយ៉ាងទូលំទូលាយសម្រាប់សង្គ្រាម និង​ធានាឱ្យកងទ័ពមានសមត្ថភាពប្រយុទ្ធរឹងមាំ»។

មហាយក្ស​​​ចិន ដែលទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានបង្កើនការបង្ហាញកម្លាំងរបស់ខ្លួននៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេល​ដែល​​​តៃវ៉ាន់​ដែលជាសម្ព័ន្ធ​មិត្ត​​សហរដ្ឋ​​អាមេរិក​នៅ​ក្បែរ​ចិត្ត​បំផុត​ ក៏បាន​​​ពង្រឹង​​សមត្ថភាព​​យោធា ពង្រីកការ​ទិញ​អាវុធ និង​ផលិត​នាវាមុជ​ទឹក​​​។

​ងាក​ទៅមើល​​ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​វិញ ក៏កំពុង​​កើត​មាន​សមរភូមិវោហារសាស្រ្តជុំវិញ​​​អាវុធ​នុយក្លេអ៊ែរ ដែល​ប្រទេស​ទាំង​ពីរ​​តែ​ង​សម្ញែង​​ពិភពលោកឱ្យ​ខ្លបខ្លាច​និង​​កោតញញើត​ខ្លួន​។

សេចក្តីថ្លែងការណ៍ថ្មីចុង​​ក្រោយ​មួយ​របស់រដ្ឋបាលប្រធានាធិបតីអាមេរិក​ ចូ បៃ​ដិន ដែលថាទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង ​ត្រូវ​បាន​​រដ្ឋាភិបាល​រុស្ស៊ី ចាត់​ទុក​ថា​ជា​«ការបោកបញ្ឆោត»​។

​​ក្នុងជម្លោះ​​ពាក្យសម្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់សារព័ត៌មាន Argumenty I Fakty ផ្សាយ​នៅ​ទី​២១​ខែតុលា​​ថា៖«​ការអំពាវនាវឱ្យនិយាយអំពីស្ថិរភាពយុទ្ធសាស្ត្រ អំពីការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុនគឺជាការបោកប្រាស់»​។

​​សារ​ព័ត៌មាន​ជាច្រើន​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​​ការ​បញ្ជូន​កងទ័ព​​របស់​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេសរុស្ស៊ី​ដើម្បី​ចូល​ទៅ​ធ្វើសង្គ្រាម​នៅ​​ក្នុង​ប្រទេសអ៊ុយក្រែន​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ កូរ៉េខាងជើង​​បាន​បញ្ជូន​​ទ័ព​ប្រមាណ​១៥០០​នាក់​ទៅកាន់​សមរភូមិអ៊ុយក្រែន។

រដ្ឋាភិបាលកុម្មុយនីស្ត​​​កូរ៉េខាងជើង​ថ្មីៗ​កងបាន​ជ្រើសរើស​កង​ទ័ព​ថ្មី​រហូត​ដល់​ជាង​១​លាន​នាក់​សម្រាប់​​​ធ្វើសង្គ្រាម​ផងដែរ។

តំបន់​មជ្ឈិមបូព៌ាវិញ​ ​សង្គ្រាម​ធំ​​​ក្នុង​តំបន់​អារ៉ាប់​​ក៏ហៀប​នឹងផ្ទុះឡើង​ដែរ ដោយសារ​តែ​ការ​វាយប្រហារ​​​របស់​​អ៊ីស្រាអែល​បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន​ក្រោម​ហេតុផល​តាម​កម្ទេច​​ក្រុម​​សកម្មប្រយុទ្ធ​ភេវរកម្ម​​។

​រហូតដល់​ពេលនេះ អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ចូល​ប្រទេស​​ លីបង់ ស៊ីរី និង​យេម៉ែន និង​អាច​វាយ​ប្រហារ​​អ៊ីរ៉ង់​ក្នុង​ពេល​​ដ៏​ឆាប់​។

ចំពោះសង្គ្រាម​នៅអ៊ុយក្រែន ​​​អង្គការ​ណាតូ​ បាន​ផ្តល់​អាវុធ​​យ៉ាង​ច្រើន​​ដល់អ៊ុយក្រែន ខណៈ ប្រធានាធិបតី​​​អ៊ុយក្រែន​បាន​​ស្នើ​សុំ​ប្រទេសលោកខាង​លិច​ដើម្បី​ប្រើប្រាស់​អាវុធ​ចម្ងាយឆ្ងាយ​​​វាយចូល​ទឹកដីរុស្ស៊ី៕ ​​​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១០ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ឯកឧត្តម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស

សន្តិសុខសង្គម១០ ម៉ោង មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១០ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

Sokha Hotels

ព័ត៌មានពេញនិយម