ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រទេសឆាដ៖ការវាយប្រហារលើមូលដ្ឋានយោធាសម្លាប់ទាហាន៤០នាក់
ប្រធានាធិបតីរបស់ប្រទេសឆាដនៅទ្វីបអាហ្រ្វិកបានឲ្យដឹងថា ក្រុមអ្នកវាយប្រហារដែលមិនស្គាល់អត្តសញ្ញាណបានសម្លាប់ទាហានយ៉ាងហោចណាស់៤០នាក់ក្នុងអំឡុងពេលការវាយប្រហារពេញមួយយប់លើមូលដ្ឋានយោធាមួយនៅភាគខាងលិចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែតុលានេះ។

ប្រធានាធិបតីប្រទេសឆាដ លោក Mahamat Deby Itno បានទៅត្រួតពិនិត្យមូលដ្ឋាននៅ Barkaram ដែលជាកោះមួយក្នុងតំបន់បឹង Chad ហើយបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីតាមដានក្រុមអ្នកវាយប្រហារ ដែលសម្លាប់ទាហាយ៉ាងរង្គាលនេះ។
ភ្លាមៗនោះ គេមិនទាន់ដឹងថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែការវាយប្រហារពីមុនៗ នៅក្នុងតំបន់ត្រូវបានស្តីបន្ទោសដោយរដ្ឋាភិបាលទៅលើក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម(Boko Haram)។

គួរបញ្ជាក់ថា ប្រទេសឆាដបានប្រយុទ្ធជាយូរមកហើយជាមួយនឹងការបះបោរនៅភាគខាងលិចរបស់ប្រទេសនៅជិតព្រំដែនជាមួយនីហ្សេរីយ៉ា។ ក្រុម Boko Haram ដែលបានចាប់ផ្តើមការបះបោរជាងមួយទសវត្សរ៍មុនប្រឆាំងនឹងការអប់រំលោកខាងលិច ស្វែងរកការបង្កើតច្បាប់អ៊ីស្លាមនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ាដោយខ្លួនឯង។
ការបះនេះបោរបានរាលដាលដល់ប្រទេសជិតខាងនៅអាហ្វ្រិកខាងលិចដែលរួមមានកាមេរូន នីហ្សេរីយ៉ា និងឆាដ។ ប្រជាពលរដ្ឋជាច្រើនបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចពីក្រុមបូកូហារ៉ាម។ យ៉ាងណាមិញប្រជាជននីហ្សេរីយ៉ាកំពុងតាំងលំនៅពួកគេឡើងវិញទោះបីជាមានការភ័យខ្លាចក៏ដោយ។
ប្រទេសឆាដ ដែលជាប្រទេសមានប្រជាជនជិត១៨លាននាក់ បាននិងកំពុងវិលវល់ពីភាពចលាចលនយោបាយកាលពីមុន និងក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស ដែលនាំឱ្យលោក Deby Itno ទទួលជ័យជម្នះ។ លោកបានបន្តដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតីបណ្ដោះអាសន្នក្នុងអំឡុងពេលការគ្រប់គ្រងដោយយោធាបន្ទាប់ពីឪពុករបស់លោកក្នុងឆ្នាំ ២០២១៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


