Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ុយក្រែន សម្រាប់ការចរចាសន្តិភាព

បានផុស

នៅ

ពេលនេះប្រទេសរុស្ស៊ី បានដាក់ចេញនូវលក្ខខណ្ឌ២ចំណុចច្បាស់ៗ ទៅអ៊ុយក្រែន បើពិតជាចង់ចរចាសន្តិភាពមែន ដោយទី១គឺ ទីក្រុងកៀវ ត្រូវឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូទៀតទៅ ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការបញ្ជាក់ចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និងត្រូវចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤។

ដោយសំដៅចំៗទៅលក្ខខណ្ឌដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន លើកឡើងកាលពីដើមឆ្នាំនេះឲ្យអ៊ុយក្រែនដកទ័ពទាំងអស់ចេញពីទឹកដីរុស្ស៊ី ដូចជាសាធារណរដ្ឋប្រជាមានិត Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye ផងនោះ, លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា «លក្ខខណ្ឌជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សា គឺស្ថិតនៅក្នុងគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកប្រធានាធិបតីសុទ្ធសាធ»។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ AP)

ពាក់ព័ន្ធការចរចាសន្តិភាពនេះ កាលពី២សប្តាហ៍មុន លោក ពូទីន ក៏ធ្លាប់បង្ហើបផងដែរថា គ្មានកន្លែងណាស័ក្តិសមជាងប្រទេសអារ៉ាប៊ីសាអូឌីត ទេ សម្រាប់រៀបចំកិច្ចប្រជុំកំពូលដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។

លោកបញ្ជាក់យ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមិត្ត ហើយលោកថែមទាំងសរសើរមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងរីយ៉ាដទៀតផង ដែលខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្ត ដើម្បីនាំមកនូវសន្តិភាព។ ដូច្នេះប្រសិនបើព្រឹត្តិការណ៍បែបនេះ នឹងរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមែន ទីកន្លែងនោះនឹងមានភាពងាយស្រួលសម្រាប់រុស្ស៊ី។

លោក ពូទីន (រូបថត៖ Sputnik)

ក្រោយមក ក្នុងសន្និសីទកាសែតបន្ទាប់ពីចប់កិច្ចប្រជុំកំពូល BRICS លើកទី១៦នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ លោក ពូទីន ក៏និយាយដែរថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ 

លោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែគួរឲ្យស្តាយជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ គ្រប់គ្នាចង់ឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចប់ឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ៦ចំណុច ពាក់ព័ន្ធការវេចខ្ចប់ និង​ញែកសំរាម សំណល់រឹង ទីប្រជុំជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​រស់​នៅ​ខណ្ឌច្បារអំពៅ សុំ​ឱ្យ​អាជ្ញាធររាជធានីជួយស្ដារប្រឡាយ លូ ដាក់​បង្គោលភ្លើង បំភ្លឺផ្លូវ និង​ទប់ស្កាត់​សំឡេង​រំខាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេសគុយបាទាំងមូលបាត់បង់ថាមពលអគ្គិសនី ខណៈព្យុះ Rafael វាយប្រហារ

Sokha Hotels

ព័ត៌មានពេញនិយម