ព័ត៌មានអន្ដរជាតិ
កំពូលព្យុះទីហ្វុង កងរី ទៅដល់តៃវ៉ាន់ភ្លាម បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត
នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ កំពូលព្យុះទីហ្វុង កងរី (Kong-rey) បានចូលដល់តៃវ៉ាន់ ដោយវាយប្រហារកោះនេះយ៉ាងពេញទំហឹង ហើយថែមទាំងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៧៣នាក់រងរបួសទៀតផង។

ក្នុងនាមជាព្យុះខ្លាំងកម្រិតទី៤, កងរី បានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់១៨៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមនុស្សម្នាក់ដែលស្លាប់នោះ គឺដោយសារដើមឈើបាក់សង្កត់លើរថយន្តរបស់គាត់នៅក្នុងតំបន់ Nantou។
ទីក្រុងតៃប៉ិ ក៏ប្រកាសអាសន្នរួចហើយដែរ និងថែមទាំងដាក់ពង្រាយកងកម្លាំងជិត ៣៥ ០០០នាក់ ឲ្យឈរជើងត្រៀមជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់ទៀតផង។

កន្លែងធ្វើការនិងសាលារៀនជាច្រើននៅទូទាំងកោះតៃវ៉ាន់ ត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ខណៈជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាង៤០០ជើង ត្រូវលុបចោល រីឯសេវាដឹកជញ្ជូនតាមជើងទឹក ក៏ផ្អាកសិនដែរ។ លើសពីនេះ ផ្ទះជិត ១០ម៉ឺនខ្នង គឺមិនមានអគ្គិសនីប្រើប្រាស់ឡើយ។
សូមបញ្ជាក់ថា កងរី គឺជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហារតៃវ៉ាន់ ក្នុងរយៈពេល៣០ឆ្នាំ ហើយក្រោយចាកចេញពីកោះនេះ កងរី នឹងបន្តបោកបក់លើឆ្នេរសមុទ្រនៃខេត្ត Fujian ប្រទេសចិន នៅព្រឹកថ្ងៃសុក្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ បិទរាល់សកម្មភាពទាំងអស់ ត្រៀមខ្លួនទប់ទល់ព្យុះ កងរី ដែលមិនធ្លាប់មានក្នុងពេល៣០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


