ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពពិតប្រឆាំងកូវីដ
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យពិតពីប្រទេសអ៊ីស្រាអែលបានបង្ហាញថា វ៉ាក់សាំងកូវីដ ១៩ របស់ពួកគេមានប្រសិទ្ធភាព ៩៤ ភាគរយក្នុងការការពារការឆ្លងកូវីដមិនបង្ហាញរោគសញ្ញា មានន័យថា វ៉ាក់សាំងនេះអាចកាត់បន្ថយការឆ្លងបានយ៉ាងខ្លាំង ។

ទន្ទឹមនោះក្រុមហ៊ុនក៏បាននិយាយផងដែរថា ការវិភាគចុងក្រោយនៃទិន្នន័យរបស់អ៊ីស្រាអែលបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពរហូតដល់ ៩៧ ភាគរយក្នុងការការពារជំងឺកូវីដបង្ហាញរោគសញ្ញា ការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ។
នោះជាមូលដ្ឋានស្របតាមប្រសិទ្ធភាព ៩៥ ភាគរយរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលបានរាយការណ៍ពីការសាកល្បងព្យាបាលវ៉ាក់សាំងដំណាក់កាលចុងក្រោយកាលពីខែធ្នូ ។

ការវិភាគនេះក៏បង្ហាញផងដែរនូវភស្តុតាងជាក់ស្តែងនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងដ៏ខ្លាំងនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងត្រូវបានគេស្គាល់ថា B.1.1.7 ។ ជាង ៨០ ភាគរយនៃសំណាកដែលបានធ្វើតេស្ត នៅពេលដែលការវិភាគត្រូវបានធ្វើគឺលើវ៉ារ្យង់ B.1.1.7 ។
បន្ថែមពីនេះមានការឆ្លងតិចតួចប៉ុណ្ណោះនៃវីរុសអាហ្រ្វិកខាងត្បូងដែលត្រូវបានគេស្គាល់ថាជា B 1.351 នៅក្នុងប្រទេសអ៊ីស្រាអែល ដូច្នេះពួកគេមិនអាចវាយតម្លៃប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះនោះទេ ។

អ៊ីស្រាអែលកំពុងនាំមុខគេក្នុងការចាក់វ៉ាក់សាំង Pfizer-BioNTech ។ គិតត្រឹមថ្ងៃពុធប្រហែល ៥៥ ភាគរយនៃប្រជាជន ៩ លាននាក់របស់ខ្លួនត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសដំបូងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយ ៤៣ ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសទីពីរ ។
កន្លងមកក្រសួងសុខាភិបាលអ៊ីស្រាអែលបានរកឃើញថាវ៉ាក់សាំង Pfizer-BioNTech កាត់បន្ថយការឆ្លងរួមមានករណីមិនបង្ហាញរោគសញ្ញា ៨៩.៤ ភាគរយ និងក្នុងករណីបង្ហាញរោគសញ្ញា ៩៣.៧ ភាគរយ ហើយទិន្នន័យនេះប្រមូលបាននៅចន្លោះថ្ងៃទី ១៧ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech បង្ហាញលទ្ធភាពផលិតវ៉ាក់សាំងក្នុងឆ្នាំ ២០២២
ចុចអាន ៖ ស្រ្តីម្នាក់រៀបរាប់អាការចម្លែកៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


