ព័ត៌មានអន្ដរជាតិ
លោក Min Aung Hlaingនឹងធ្វើទស្សនកិច្ចនៅចិន ខណៈក្រុមតស៊ូព្រួយបារម្ភខ្លាំង
ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ។ ចិនគឺជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់បំផុតរបស់មីយ៉ាន់ម៉ាដែលកំពុងញាំញីដោយសារសង្គ្រាមស៊ីវិល ចំពេលមានការព្រួយបារម្ភពីក្រុមប្រឆាំងដែលកំពុងកើនឡើងឥទ្ធិពលនិងឈ្នះសមរភូមិមួយចំនួន។

ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែិចិ្ឆកានេះ បានផ្សាយថាដំណើរទស្សនកិច្ចនេះនឹងក្លាយជាទស្សនកិច្ចផ្លូវការលើកដំបូងដែលលោកឧត្តមសេនីយឯក Min Aung Hlaing ធ្វើដំណើរទៅកាន់ប្រទេសជិតខាង ចាប់តាំងពីកងទ័ពរបស់លោកបានដណ្តើមអំណាចកាលពីខែកុម្ភៈឆ្នាំ២០២១ ពីរដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលកងទ័ពមីយ៉ាន់ម៉ាបានរងបរាជ័យក្នុងសមរភូមិមិនធ្លាប់មានក្នុងរយៈពេលមួយឆ្នាំកន្លងមកជាពិសេសនៅតំបន់ក្បែរព្រំដែនចិន។ ទាំងឧត្តមសេនីយ ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងរដ្ឋាភិបាលរបស់ប្រទេសចិនបានបង្ហាញពីការព្រួយបារម្ភ ខណៈដែលក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលធ្វើការផ្តួចផ្តើមគំនិតក្នុងការប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធារបស់ពួកគេ។
ប៉ុន្តែឥឡូវនេះទីក្រុងប៉េកាំងមានការព្រួយបារម្ភអំពីអស្ថិរភាពដែលគំរាមកំហែងដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលរបស់ប្រទេសចិនបានរក្សាទំនាក់ទំនងល្អជាមួយយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានប្រទេសលោកខាងលិចជាច្រើនបដិសេធ និងដាក់ទណ្ឌកម្មចំពោះការកាន់កាប់កងទ័ព និងការរំលោភសិទ្ធិមនុស្សធំៗ។
ទូរទស្សន៍ MRTV គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក Min Aung Hlaing នឹងធ្វើទស្សនកិច្ចនៅទីក្រុង Kunming ប្រទេសចិននៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួនបីរួមមាប៖ យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម នៅក្នុងទីក្រុង Kunming រាជធានីនៃខេត្តយូណានប្រទេសចិន មានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។
លោកក៏នឹងមានកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលចិនដើម្បីពិភាក្សាអំពីវិធីដើម្បីបង្កើនសុឆន្ទៈ សេដ្ឋកិច្ច និងវិស័យផ្សេងៗរវាងរដ្ឋាភិបាលទាំងពីរ និងប្រជាជនផងដែរ។

ពាក់ព័ន្ធនឹងដំណើរទស្សនៈកិច្ចនេះ គណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាបានសម្តែងការព្រួយបារម្ភអំពីប្រទេសចិនដែលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing។
លោក Kyaw Zaw អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិរបស់គណបក្សប្រឆាំងបាននិយាយនៅក្នុងវីដេអូដែលបានថតបង្ហោះនៅលើហ្វេសប៊ុកកាលពីសប្តាហ៍មុនមុនពេលការប្រកាសជាផ្លូវការនៃដំណើរនេះថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអញ្ជើញលោក Min Aung Hlaing ទៅប្រទេសចិន ហើយបានជំរុញឱ្យរដ្ឋាភិបាលចិនពិនិត្យមើលឡើងវិញ។
គួររម្លឹកថា ការវាយលុកដោយ«សម្ព័ន្ធភាតរភាពបី» ដែលរួមមានកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពអារ៉ាកាន(Arakan) និងកងទ័ពរំដោះជាតិតាអង (Ta’ang) អាចដណ្តើមបានទីក្រុងយ៉ាងឆាប់រហ័ស និងវាយលុកមូលដ្ឋានយោធា មជ្ឈមណ្ឌលបញ្ជាការ និងទីក្រុងយុទ្ធសាស្ត្រនៅតាមព្រំដែនចិននៅរដ្ឋ Shan ភាគឦសាន។
អំឡុងពេឹលនោះមានការជួយជ្រុមជ្រែងយ៉ាងយ៉ាងស្និទ្ធស្នាលរបស់ទីក្រុងប៉េកាំង ដើម្បីជួយលុបបំបាត់សកម្មភាពឧក្រិដ្ឋកម្មដែលបានរាលដាលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិចិន។
ទីក្រុងប៉េកាំងក៏ជាអ្នកសម្របសម្រួលបទឈប់បាញ់កាលពីខែមករា ប៉ុន្តែវាបានធ្លាក់ចុះនៅក្នុងខែមិថុនា នៅពេលដែលកងកម្លាំងឧទ្ទាមជនជាតិភាគតិចចាប់ផ្តើមការវាយប្រហារថ្មី។ ចិនមិនពេញចិត្តនឹងការបន្តសង្គ្រាម ដោយបិទច្រកឆ្លងព្រំដែន កាត់ចរន្តអគ្គិសនីទៅកាន់ទីប្រជុំជនមីយ៉ាន់ម៉ា និងចាត់វិធានការផ្សេងទៀតដើម្បីបង្អាក់ការប្រយុទ្ធ។
គួរបញ្ជាក់ថាចិន រួមជាមួយរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់ដល់យោធាមីយ៉ាន់ម៉ា ក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងតស៊ូ។ ទីក្រុងប៉េកាំងក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា ហើយបានវិនិយោគរាប់ពាន់លានដុល្លារទៅលើអណ្តូងរ៉ែ ការបូមប្រេង និងឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


