ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក
ក្នុងការបង្ហោះលើបណ្តាញសង្គម ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «ពិតណាស់! លោកនឹងប្រកាសប្រើច្បាប់គ្រាអាសន្ន ហើយមានគម្រោងប្រើកម្លាំងទ័ព ដើម្បីធ្វើប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក»។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤, ការបញ្ជាក់របស់លោក ត្រាំ បែបនេះ ត្រូវគេដឹងថា ជាការឆ្លើយតបទៅអ្នកអភិរក្សឈ្មោះ Tom Fitton ដែលបង្ហោះសារតាំងតែពីថ្ងៃទី៨ខែវិច្ឆិកាមកថា រដ្ឋបាលថ្មីនឹងប្រើប្រាស់យោធា ដើម្បីកម្ចាត់គោលនយោបាយរបស់លោក បៃដិន តាមរយៈកម្មវិធីនិរទេសទ្រង់ទ្រាយធំ។
ជុំវិញបញ្ហានេះដែរ លោក ត្រាំ ប្រកាសថា លោក Tom Homan ដែលជានាយកស្តីទីផ្នែកអន្តោប្រវេសន៍និងច្បាប់គយ ក្នុងរដ្ឋបាលថ្មី នឹងទទួលបន្ទុកចាត់ចែងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ឡើយថាតើ ជនអន្តោប្រវេសន៍ប្រភេទណាខ្លះ ដែលស្ថិតនៅក្នុងគោលដៅរបស់រដ្ឋបាលលោក ត្រាំ ខណៈគេកំពុងរង់ចាំមើល។

បញ្ហាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ បានក្លាយជាចំណុចស្នូលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោកត្រាំ ហើយលោក ត្រាំ បានទទួលសំឡេងឆ្នោតច្រើនមែនទែន ដោយសារគោលនយោបាយនេះ។
លោកអះអាងថា ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឲ្យមានឧក្រិដ្ឋកម្ម ទូទាំងប្រទេស។
សូមបញ្ជាក់ថា យោងតាមទិន្នន័យឆ្នាំ២០២២របស់វិទ្យាស្ថាន Pew Research, មានមនុស្សប្រមាណ១១លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាស់។ ការធ្វើចំណាកស្រុកទៅកាន់ព្រំដែនសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២២និង២០២៣ មុនពេលធ្លាក់ចុះមកវិញនៅឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


