ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបើកការវាយប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់៤២នាក់នៅប៉ាគីស្ថាន
ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើរថយន្តដឹកជនជាតិមូស្លីមនិកាយស៊ីអ៊ីតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្សយ៉ាងហោចណាស់៤២នាក់ក្នុងនោះមានស្ត្រី៦នាក់ និងរបួស២០នាក់ផ្សេងទៀត ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងតំបន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងទីភ្នាក់ងារព័ត៌មាន AP។

ការវាយប្រហារនេះបានកើតឡើងនៅ Kurram ដែលជាស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa ជាកន្លែងដែលការប៉ះទង្គិចគ្នារវាងអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននី (Sunni )និងនិកាយស៊ីអ៊ីត (Shiites) បានសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ខណៈវាបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរបានបើកឡើងវិញនូវផ្លូវហាយវេដ៏សំខាន់នៅក្នុងតំបន់ដែលត្រូវបានបិទអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើរថយន្តជាច្រើនគ្រឿងកំពុងធ្វើដំណើរក្នុងក្បួនរថយន្តពីទីក្រុង Parachinar ទៅកាន់ទីក្រុង Peshawar រដ្ឋធានី Khyber Pakhtunkhwa ហើយយ៉ាងហោចណាស់មានអ្នកដំណើរ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ មនុស្សចំនួន ៤២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយក្រុមមន្រ្តីកំពុងស៊ើបអង្កេតដើម្បីកំណត់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដ៏សាហាវនេះ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi បានហៅការបាញ់ប្រហារនេះថាជាការវាយប្រហារភេរវកម្ម។ នាយករដ្ឋមន្ត្រី Shehbaz Sharif និងប្រធានាធិបតី Asif Ali Zardari បានថ្កោលទោសការវាយប្រហារនេះ។
ចំណែកលោក Baqir Haideri មេដឹកនាំនិកាយស៊ីអ៊ីតក្នុងតំបន់ បានបរិហារការវាយប្រហារនេះ និងថាចំនួនអ្នកស្លាប់ទំនងជាកើនឡើងបន្ថែមទៀត និងបានចោទប្រកាន់អាជ្ញាធរក្នុងតំបន់ថាមិនបានផ្តល់នូវសន្តិសុខគ្រប់គ្រាន់សម្រាប់ក្បួនរថយន្តជាង ១០០គ្រឿង បើទោះបីជាមានការភ័យខ្លាចពីការវាយប្រហារដែលអាចកើតមានដោយពួកសកម្មប្រយុទ្ធដែលថ្មីៗនេះលើជនជាតិស៊ីអ៊ីត នៅ Kurram ក៏ដោយ។

គួរបញ្ជាក់ថា ជនជាតិមូស្លីមនិកាយស៊ីអ៊ីតមានប្រហែល១៥%នៃចំនួនប្រជាជន ២៤០លាននាក់ក្នុងប្រជាជនប៉ាគីស្ថានភាគច្រើនជានិកាយស៊ុននី។ ទោះបីជាក្រុមទាំងពីរជាទូទៅរស់នៅជាមួយគ្នាដោយសន្តិវិធីក៏ដោយ ភាពតានតឹងបានកើតមានអស់ជាច្រើនទសវត្សរ៍មកហើយនៅក្នុងតំបន់មួយចំនួន ជាពិសេសនៅក្នុងផ្នែកខ្លះនៃទីក្រុង Kurram ដែលមានជនជាតិស៊ីអ៊ីតភាគច្រើន។ មនុស្សរាប់សិបនាក់មកពីភាគីទាំងពីរត្រូវបានសម្លាប់ចាប់តាំងពីខែកក្កដា ដោយសារជម្លោះដីធ្លីបានផ្ទុះឡើងនៅក្នុងទីក្រុង Kurram។
ជាមួយគ្នានេះប្រទេសប៉ាគីស្ថានកំពុងដោះស្រាយអំពើហិង្សានៅភាគពាយព្យ និងនិរតី ដោយសារពួកសកម្មប្រយុទ្ធ និងក្រុមបំបែកខ្លួនតែងតែតម្រង់គោលដៅទៅលើប៉ូលិស ទាហាន និងជនស៊ីវិល។ អំពើហិង្សានៅភាគពាយព្យត្រូវបានស្តីបន្ទោសទៅលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែកពីក្រុមតាលីបង់អាហ្វហ្គានីស្ថាន ប៉ុន្តែមានទំនាក់ទំនងជាមួយគ្នា។ ចំណែកអំពើហិង្សានៅក្នុងខេត្ត Balochistan ភាគនិរតីត្រូវបានស្តីបន្ទោសទៅលើសមាជិកនៃកងទ័ពរំដោះ Baloch ដែលខុសច្បាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


