ព័ត៌មានអន្ដរជាតិ
ត្រាំ ជួបប្រមុខណាតូ ចំពេលស្ថានការណ៍ពិភពលោក កំពុងពុះកញ្ជ្រោល
កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយប្រមុខអង្គការណាតូ លោក ម៉ាក រូត ដើម្បីពិភាក្សាគ្នាលើបញ្ហាសន្តិសុខជាច្រើន ជាពិសេសជម្លោះសកល ចំពេលស្ថានការណ៍ពិភពលោក កំពុងពុះកញ្ជ្រោល។

ក្នុងសេចក្តីប្រកាសរបស់ណាតូ, មេដឹកនាំទាំងពីរបានជួបពិភាក្សានៅទីក្រុង Palm Beach នៃរដ្ឋ Florida ដើម្បីជជែកលើបញ្ហារសើបដែលសម្ព័ន្ធភាពយោធាមួយនេះ កំពុងប្រឈមមុខ ជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃជំនួបនេះ មិនត្រូវបានគេបញ្ជាក់ឡើយ។
នេះគឺជាលើកដំបូងហើយ ដែលលោក រូត ជួបជាមួយលោក ត្រាំ ចាប់តាំងពីអ្នកខាងគណបក្សសាធារណរដ្ឋ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។
ភ្លាមៗក្រោយជាប់ឆ្នោត លោក រូត បានផ្ញើសារអបអរលោក ត្រាំ ហើយប្តេជ្ញាថា នឹងធ្វើការជាមួយរដ្ឋបាល់អាមេរិកថ្មី ឲ្យអស់ពីចិត្តពីថ្លើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


