ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមឲ្យអឺរ៉ុប ឈប់ជួយអ៊ុយក្រែន ជាបន្ទាន់
ស្របពេលស្ថានការណ៍កំពុងតែក្តៅ! អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានគំរាមខ្លាំងៗឲ្យបណ្តាប្រទេសនៅអឺរ៉ុប ត្រូវឈប់ជួយអ៊ុយក្រែនជាបន្ទាន់។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Telegram កាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ និយាយថា អឺរ៉ុបច្បាស់ជាឆ្ងល់ហើយថាតើមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ីអាចកម្ទេចអ្វីបានខ្លះបើបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ឬថាតើពួកគេអាចបាញ់ទម្លាក់មីស៊ីលនេះបានដែរឬអត់ ហើយថាតើមីស៊ីលនេះអាចហោះដល់ទីក្រុងផ្សេងៗលើពិភពលោកបានលឿនកម្រិតណា។
ចម្លើយគឺថា «Oreshnik អាចបង្កការបំផ្លិចបំផ្លាញធំធេងមិននឹកស្មានដល់ ហើយសូម្បីតែខែលការពារដែនអាកាសទំនើបៗនាពេលបច្ចុប្បន្នក៏មិនអាចស្ទាក់ចាប់បានដែរ។ លេណដ្ឋានក៏មិនអាចជួយបានដូចគ្នា។ ដូច្នេះល្អហើយ ដែលរុស្ស៊ីព្រមានដល់អ្នករាល់គ្នា មុនពេលបាញ់មីស៊ីលនេះ។ អ៊ីចឹង យល់ល្អ សូមបញ្ឈប់ការគាំទ្រសង្គ្រាមនៅអ៊ុយក្រែនទៀតទៅ»។

ដោយឡែកតាមការបញ្ជាក់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីល Oreshnik ដែលរុស្ស៊ីបាញ់លើអ៊ុយក្រែន គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។
លោកពូទីនអះអាងថា Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
មិនត្រឹមប៉ុណ្ណឹង លោក ពូទីន ក៏ព្រមានដែរថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។
លើសពីនេះ លោកថែមទាំងបានចង្អុលចំឈ្មោះសហរដ្ឋអាមេរិក ផងដែរថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលថ្មីរបស់រុស្ស៊ីអាចបាញ់ដល់គ្រប់ទីកន្លែងពេញទ្វីបអឺរ៉ុបទាំងមូល៖មេបញ្ជាការរុស្ស៊ី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


