ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ៖ បើអាមេរិក ដាក់មីស៊ីលនៅអាស៊ី រុស្ស៊ី ក៏ដាក់មីស៊ីលនៅទីនោះដែរ
ឆ្លើយតបសំណួរអ្នកកាសែតដែលសួរថាតើ រុស្ស៊ី គិតចង់ដាក់ពង្រាយមីស៊ីលរយៈចម្ងាយជិតនិងមធ្យមនៅតំបន់អាស៊ីដែរឬក៏អត់នោះ, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងថា ជាការពិត បើសហរដ្ឋអាមេរិកដាក់មីស៊ីលនៅអាស៊ី រុស្ស៊ីក៏នឹងដាក់មីស៊ីលនៅទីនោះដូចគ្នា។

លោកនិយាយនៅថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ថា នៅកន្លែងណាក៏ដោយលើពិភពលោកនេះ ឲ្យតែអាមេរិកដាក់មីស៊ីល នោះរុស្ស៊ីក៏នឹងពិចារណាលើវិធានការចាំបាច់ជាបន្តបន្ទាប់ដូចគ្នា ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធយោធា និងការឆ្លើយតបផ្នែកបច្ចេកទេសយោធាជាដើម។
ការឆ្លើយតបរបស់លោក Ryabkov កើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយមីស៊ីលទៅកាន់កោះភាគនិរតីប្រទេសជប៉ុននិងហ្វីលីពីន ប្រសិនបើជម្លោះរវាងចិននិងកោះតៃវ៉ាន់ រីកធំ។

ប្រធានបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក Samuel Paparo ក៏បាននិយាយកាលពីសប្តាហ៍មុនដែរថា ប្រទេសចិន បានធ្វើសមយោធាធំបំផុត ជាការត្រៀមលុកលុយតៃវ៉ាន់។
តាមពិតទៅ សហរដ្ឋអាមេរិកបានដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីខែមេសាមកម្ល៉េះ ដោយដំបូងដាក់ពង្រាយសម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងម៉ានីលប៉ុណ្ណោះ។
មកដល់ចុងខែកញ្ញា ស្រាប់តែសារព័ត៌មាន Associated Press រាយការណ៍ថា សហរដ្ឋអាមេរិកនិងហ្វីលីពីន បានយល់ព្រមរក្សាទុក Typhon នៅទីនោះជារៀងរហូតទៅវិញ ដែលទង្វើនេះ ធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ហើយទាមទារឲ្យដកចេញវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


