ព័ត៌មានអន្ដរជាតិ
អាមេរិក លក់អាវុធសរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ដល់តៃវ៉ាន់ ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក
កាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកា សហរដ្ឋអាមេរិក បានសម្រេចលក់សព្វាវុធ គ្រឿងបន្លាស់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទាក់ទង សរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលរឿងនេះធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀកខ្លាំងណាស់។

តាមការបញ្ជាក់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាមេរិក, ការលក់ដែលអនុម័តដោយក្រសួងការបរទេស គឺមានគោលបំណងជួយគាំទ្រដល់តៃវ៉ាន់ ឲ្យធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាពិសេសពង្រឹងដល់កងយន្តហោះចម្បាំង F-16 និងដើម្បីរក្សាបាននូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត ហើយការដឹកជញ្ជូនជំនួយនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥។
ការលក់នេះត្រូវប្រកាស ចំពេលប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te រៀបចំចេញដំណើរទៅកាន់កោះសម្ព័ន្ធមិត្តប៉ាស៊ីហ្វិកចំនួនបី ហើយមានការឈប់សម្រាកនៅកោះហាវ៉ៃ និងទឹកដី Guam របស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុតនិងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយចិន។
មួយលើកជាពីរលើក ចិនតែងព្រមានអាមេរិក ជុំវិញការលក់សព្វាវុធឲ្យតៃវ៉ាន់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនខ្វល់ឡើយ ហើយនៅតែបន្តជួយជានិច្ច។ មិនត្រឹមប៉ុណ្ណឹង ចិនក៏ឧស្សាហ៍ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ផងដែរ ជាពិសេសសមយុទ្ធបាញ់គ្រាប់ពិត ដោយមានម្តងនោះ ទីក្រុងប៉េកាំង ប្រកាសក្តែងៗថា សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការត្រៀមដាក់ទណ្ឌកម្មទីក្រុងតៃប៉ិ។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់និយាយថា យន្តហោះយោធាចិនចំនួន១៨គ្រឿង, នាវាកងទ័ពជើងទឹក៧គ្រឿង និងបាឡុងចំនួន២ ត្រូវបានឃើញហោះឆ្វែលតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ ជឿថា អាមេរិកនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយខ្លួន ក្រោយការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


