ព័ត៌មានអន្ដរជាតិ
ចិន៖ ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ធ្វើឲ្យខូចទំនាក់ទំនងក្រុងវ៉ាស៊ីនតោន-ប៉េកាំង
ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកឲ្យទៅកោះតៃវ៉ាន់ បានធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារបរទេសចិន កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៤។

ក្រសួងការបរទេសចិន បាននិយាយថា ក្រុងប៉េកាំងជំទាស់ដាច់អហង្ការចំពោះការដោះដូរផ្លូវការណាមួយរវាងអាមេរិក និងតៃវ៉ាន់ ហើយបានធ្វើការថ្កោលទោសអាមេរិកដែលរៀបចំឲ្យមានការទិញលក់បែបនេះ។
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្របានប្រកាសអំពីការអនុម័តការលក់សព្វាវុធ គ្រឿងបន្លាស់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទាក់ទង សរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលរឿងនេះធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀកខ្លាំងណាស់។
តាមការបញ្ជាក់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាមេរិក, ការលក់ដែលអនុម័តដោយក្រសួងការបរទេស គឺមានគោលបំណងជួយគាំទ្រដល់តៃវ៉ាន់ ឲ្យធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាពិសេសពង្រឹងដល់កងយន្តហោះចម្បាំង F-16 និងដើម្បីរក្សាបាននូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត ហើយការដឹកជញ្ជូនជំនួយនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥។
សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុតនិងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយចិន៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក លក់អាវុធសរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ដល់តៃវ៉ាន់ ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


