Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីជាប់ៗគ្នាលាន់ដូចផ្ទុះគ្រាប់បែក សង្កត់បន្ទាយទាហានវៀតណាម ស្លាប់១១នាក់ខណៈ១១នាក់ទៀតបាត់ខ្លួន

បានផុស

នៅ

ទាហានចំនួន១១នាក់បានស្លាប់ខណៈការស្វែងរកកំពុងធ្វើឡើងសម្រាប់មនុស្ស១១នាក់ផ្សេងទៀតបន្ទាប់ពីការបាក់ដីដ៏ធំមួយវាយប្រហារខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១៨ខែតុលាស្របពេលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលាមកបានបង្កឲ្យមានទឹកជំនន់និងការបាក់ដីដែលបានសម្លាប់មនុស្សជាង៧០នាក់នៅភាគកណ្តាលប្រទេសវៀតណាមហើយភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ការបាក់ដីបានវាយប្រហារបន្ទាយទាហាននៃតំបន់យោធាទី៤របស់ប្រទេសវៀតណាម។

យោងតាមគេហទំព័រ VnExpress បានឲ្យដឹងថា “ចាប់ពីម៉ោង២ព្រឹក មានការបាក់ដីពី៤ទៅ៥កន្លែងជាប់ៗគ្នា លាន់ស្នូរដូចផ្ទុះគ្រាប់បែកហើយវាមានអារម្មណ៍ថា ភ្នំទាំងមូលហាក់ដួលរលំ”។

រដ្ឋាភិបាលនិយាយថា សាកសពមនុស្ស១១នាក់ត្រូវបានរកឃើញហើយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ទឹកទន្លេក្នុងខេត្ត Quang Tri បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។

នៅខេត្ត Thua Thien Hue ក្រុមអ្នកជួយសង្គ្រោះកំពុងប្រយុទ្ធតស៊ូជាមួយភ្លៀងធ្លាក់ដើម្បីស្វែងរកកម្មករសំណង់យ៉ាងតិច១៥នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់ដីនៅដើមសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម