Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមយក​ខែល​ការពារ​មីស៊ីល​របស់​ខ្លួន បង្អួត​ក្នុង​ពិព័រណ៍អាវុធ

បានផុស

នៅ

វៀតណាម នឹងដាក់តាំងបង្ហាញ​​សព្វាវុធ​ផលិតក្នុង​ប្រទេស នៅ​ឯពិព័រណ៍អាវុធអន្តរជាតិ ក្នុង​ទីក្រុងហាណូយ នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០២៤ ហើយ​ប្រទេស​អាស៊ី​មួយ​នេះ​ ក៏​បាន​បង្ហាញ​ពី​បំណង​​ជំរុញឧស្សាហកម្ម​សព្វាវុធ​របស់ខ្លួន និង​ការ​នាំចេញឧបករណ៍យោធា​ទៅ​កាន់​បរទេស​ផង​ដែរ។

ពិព័រណ៍អាវុធ​នៅ​វៀតណាម​ឆ្នាំ​២០២២ (រូបភាព៖ VNExpress)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ក្រសួងការពារជាតិ​វៀតណាម ក្រុមហ៊ុនរដ្ឋ Viettel និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត នឹង​ដាក់​តាំង​​បង្ហាញ​ប្រព័ន្ធការពារមីស៊ីល យន្តហោះគ្មានមនុស្សបើក រ៉ាដាការពារដែនអាកាស រថពាសដែក និងកាំភ្លើងធំ។

លោក Nguyen The Phuong អ្នកជំនាញផ្នែកសន្តិសុខវៀតណាមនៅសាកលវិទ្យាល័យ New South Wales របស់ប្រទេសអូស្ត្រាលី បាននិយាយថា អាវុធមួយចំនួនក្នុងចំណោមអាវុធទាំងនោះ នឹងត្រូវដាក់តាំងបង្ហាញជាលើកដំបូង។

លោកបានកត់សម្គាល់ថា យុទ្ធសាស្ត្រសំខាន់ក្នុងការពង្រឹងឧស្សាហកម្មក្នុងស្រុក គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកនាំចេញអាវុធបរទេស ដើម្បីឲ្យ​ពួក​គេ​​ផលិត​សមាធាតុ​អាវុធ​របស់​​ខ្លួន​នៅក្នុងប្រទេសវៀតណាម។

លោក Phuong បាន​បន្ថែម​ថា បច្ចុប្បន្ន វៀតណាម​ កំពុង​ពិភាក្សាជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង សម្រាប់កិច្ចព្រមព្រៀងថ្មី ក្រោមលក្ខខណ្ឌ​ដូច​ដែល​បាន​លើក​ឡើង ជាពិសេសសម្រាប់កាំភ្លើងធំ និងអាកាសចរណ៍។

ពិព័រណ៍​​វៀតណាម​ឆ្នាំ​នេះ នឹង​មាន​ការ​ចូលរួម​ពី​​ប្រទេស​ចំនួន​ជិត​២៥០​ ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​​មកពីសហរដ្ឋអាមេរិក អឺរ៉ុប តួកគី និងបណ្តាប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា ដូចជា អ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី និងអ៊ុយក្រែន។

វៀតណាម គឺជាប្រទេសនាំចូលអាវុធដ៏​ធំ​មួយ ជាពិសេស​នាំ​ចូល​ពីប្រទេសរុស្ស៊ី ដោយបានវិនិយោគអស់ជាច្រើនឆ្នាំ ក្នុងសមត្ថភាពការពាររបស់ខ្លួននៅក្នុងតំបន់ ដែលខ្លួនបានប៉ះទង្គិចជាមួយចិន ជុំវិញព្រំដែន​សមុទ្រចិនខាងត្បូង៕

(រូបភាព៖ VNExpress)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម