ព័ត៌មានអន្ដរជាតិ
ក្មេងស្រីពិការអាយុ១២ឆ្នាំត្រូវបងជីដូនមួយរំលោភរួចកាត់ក្បាលនិងយកសាកសពទៅបោះចោល

ក្មេងស្រីពិការអាយុ១២ឆ្នាំម្នាក់ត្រូវបានបងជីដូនមួយចាប់រំលោភនិងសម្លាប់ចោលហើយកាត់ក្បាលរួចបោះចោលសាកសពរបស់នាងនៅកន្លែងឆ្ងាយ។
សាកសពក្មេងស្រីគថ្លង់អាយុ១២ឆ្នាំត្រូវបានគេរកឃើញនៅក្បែរភូមិ Dantiwada Taluka ក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការស្វែងរកនៅតំបន់នោះ។
ប៉ូលិសត្រូវបានគេជូនដំណឹងអំពីការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅថ្ងៃទី១៦ខែតុលាហើយបានរកឃើញសាកសពរបស់នាងនៅថ្ងៃបន្ទាប់។

លោក Kushal Ojha ស្នងការរងក្រុង Deesa បាននិយាយថា ក្រុមមន្រ្តីបានរកឃើញសាកសពដែលត្រូវបានគេកាត់ក្បាលនៅក្បែរស្រះទឹកមួយ។
ក្បាលរបស់នាងត្រូវបានគេរកឃើញនៅឆ្ងាយពីរាងកាយហើយការស៊ើបអង្កេតបឋមបានបង្ហាញថា ក្មេងស្រីរូបនេះត្រូវបានគេចាប់រំលោភមុនពេលសម្លាប់។
ប៉ូលិសបានចាប់ខ្លួន Nitin Mali អាយុ២៥ឆ្នាំដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះបន្ទាប់ពីវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញជនរងគ្រោះជិះម៉ូតូរបស់គាត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


