ព័ត៌មានអន្ដរជាតិ
រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់រុស្ស៊ីឈ្មោះ Sputnik V បានបង្ហាញ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនអង់គ្លេស។

លោកនិយាយថា “អ្នកជំនាញរបស់យើង បានស្រាវជ្រាវពីសកម្មភាពបន្សាបទឹកនៅក្នុងឈាមរបស់អ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំង Sputnik V ប្រឆាំងនឹងវីរុស SARS-CoV-2 បំប្លែងខ្លួនរបស់អង់គ្លេស។ ការស្រាវជ្រាវបានបញ្ជាក់ថា កម្រិតនៃការបន្សាបអង់ទីគ័រទៅនឹងវីរុសបំប្លែងខ្លួនអង់គ្លេសមិនខុសគ្នាពីកម្រិតនៃការបន្សាបអង់ទីគ័រទៅនឹងវីរុសដើម SARS-CoV-2 ឡើយ”។

លោកនិយាយថា “ដូច្នេះ វ៉ាក់សាំង Sputnik V អាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនអង់គ្លេសជាមួយប្រសិទ្ធភាពមិនខុសពីវីរុសបំប្លែងខ្លួនធម្មតានោះទេ”។
វ៉ាក់សាំង Sputnik V ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្តសហព័ន្ធ Gamaleya។

វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២០ ដោយបានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានអនុម័តដំបូងគេនៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tass
ចុចអាន៖ មីយ៉ាន់ម៉ាអនុម័តវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទោះមានវិបត្តិនយោបាយក្រោយរដ្ឋប្រហារ
ចុចអាន៖ ក្រុមហ៊ុន Sputnik V បញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន AstraZeneca រួមវ៉ាក់សាំងកូវីដជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


