Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

បានផុស

នៅ

កាល​ពី​ថ្ងៃ​សុក្រ​ទី​២៧​ខែ​​ធ្នូ​ឆ្នាំ​​២០២៤ រុស្ស៊ី បានព្រមាន​លោក ដូណាល់ ត្រាំ កុំ​ឲ្យ​​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការសាកល្បង​អាវុធនុយក្លេអ៊ែរ នៅពេលដែលគាត់ចូលកាន់តំណែងនៅឆ្នាំក្រោយ ដោយបន្ថែមថា ខ្លួន​នឹងឆ្លើយតបទៅនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក​ជាក់​ជា​មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sergei Ryabkov (រូបភាព៖ AP)

លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា លោក ត្រាំ ធ្លាប់​បាន​ពិចារណា​លើ​ការ​ផ្លាស់ប្ដូរ​​សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។

លោក Ryabkov បាន​និយាយ​ថា៖ «ស្ថានភាពអន្តរជាតិ គឺពិបាកខ្លាំងណាស់នៅពេលនេះ។ គោលនយោបាយរបស់អាមេរិកនៅក្នុងទិដ្ឋភាពផ្សេងៗគឺអរិភាពយ៉ាងខ្លាំងចំពោះយើងនាពេលបច្ចុប្បន្ននេះ»។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ឆ្នាំ​២០១៧-២០២១ ជាប្រធានាធិបតី រដ្ឋបាលរបស់លោកបានពិភាក្សាថាតើត្រូវធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់អាមេរិក​ដែរ​ឬ​ក៏​អត់ គិតចាប់​​តាំង​ពី​ការ​សាកល្បង​ចុង​ក្រោយ​​​នា​ឆ្នាំ​១៩៩២។

ក្រោយ​សម័យ​សូវៀត រុស្ស៊ី​មិន​បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទេ។ សហភាពសូវៀតបានសាកល្បងចុងក្រោយក្នុងឆ្នាំ​១៩៩០។ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងពិចារណាសាកល្បងអាវុធនុយក្លេអ៊ែរ បើសហរដ្ឋអាមេរិកធ្វើ​វា​មុន។

ចាប់តាំងពីសហភាពសូវៀតដួលរលំនៅឆ្នាំ​១៩៩១ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបានសាកល្បងអាវុធនុយក្លេអ៊ែរ ដូចជា សហរដ្ឋអាមេរិកបានសាកល្បងចុងក្រោយក្នុងឆ្នាំ​១៩៩២ ប្រទេសចិននិងបារាំងនៅឆ្នាំ​១៩៩៦ ឥណ្ឌានិងប៉ាគីស្ថានក្នុងឆ្នាំ​១៩៩៨ និងកូរ៉េខាងជើងនៅឆ្នាំ​២០១៧៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម