ព័ត៌មានអន្ដរជាតិ
១ខែក្រោយប្រកាសច្បាប់អាជ្ញាសឹក លោក Yoon ប្រឈមការចាប់ខ្លួនលើកដំបូង
រយៈពេល១ខែក្រោយប្រកាសច្បាប់អាជ្ញាសឹក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវព្យួរអំណាចដោយរដ្ឋសភា ប្រឈមការចាប់ខ្លួនដោយក្រុមស៊ើបអង្កេតពិសេសមួយដែលបង្កើតដោយរដ្ឋសភា ប៉ុន្តែប្រតិបត្តិការចាប់ខ្លួនតាមដីកានាំខ្លួននោះ បានរាំងខ្ទប់ដោយសារកងអង្គរក្សប្រធានាធិបតី។

ក្រោយការខកខានបង្ហាញខ្លួនឆ្លើយបំភ្លឺនៅតុលាការចំនួន២លើក ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol កំពុងប្រឈមសំណុំរឿងគរដូចភ្នំ បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹកដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅមិនធ្លាប់មាន។
ការប៉ុនប៉ងចាប់ខ្លួន លោក Yoon Suk Yeol នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៥ ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនរបស់ប្រធានាធិបតីប្រមាណ២០០នាក់ ដែលត្រូវបានដាក់ពង្រាយប្រមាណ២០០ម៉ែត្រពីនិវេសនដ្ឋានរបស់លោក Yoon។ នេះតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង។
នៅមុនប្រតិបត្តិការចាប់ខ្លួន២ថ្ងៃ លោក Yoon បានចេញសេចក្តីប្រកាសបញ្ជាក់ជំហរចំពោះអ្នកគាំទ្រថា«នឹងប្រយុទ្ធដល់ទីបញ្ចប់»។ ក្រុមអ្នកគាំទ្ររបស់លោក បានរារាំងការប៉ុនប៉ងចាប់ខ្លួនលោក Yoon ដើម្បីយកទៅសួរចម្លើយជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូ២០២៤។
សារព័ត៌មាន Yonhap បានឱ្យដឹងថា អង្គភាពស៊ើបអង្កេតចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតប្រធានសេវាសន្តិសុខប្រធានាធិបតី Park Jong-jun ជុំវិញការចោទប្រកាន់ពីបទរារាំងប្រព័ន្ធយុត្តិធម៌។
ដោយសារការរារាំងនេះ តាមសេចក្តីរាយការណ៍របស់ AFP ក្រុមស៊ើបអង្កេតនឹងសួរចម្លើយប្រធាននិងអនុប្រធានអង្គភាពសន្តិសុខប្រធានាធីបតី Yoon នៅថ្ងៃទី៤ខែមករា២០២៥។
ក្រុមបាតុករគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតី ដើម្បីរារាំងការអនុវត្តដីកាចាប់ខ្លួនក្រោយតុលាការក្រុងសេអ៊ូលចេញដីកាចាប់ខ្លួនកាលពីថ្ងៃអង្គារទី៣១ខែធ្នូ២០២៤ ហើយនៅថ្ងៃទី១ខែមករា២០២៥ លោក Yoon បានចេញសារទៅកាន់អ្នកគាំទ្រថា «លោកនឹងប្រយុទ្ធដល់ទីបញ្ចប់»៕
ដោយ រ៉ាន់ រើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


