ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Yoon បន្តប្រមូលផ្តុំដើម្បីការពារពីការចាប់ខ្លួនទៅសួរចម្លើយ
ប្រជាជនគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូង នៅតែបន្តប្រមូលផ្តុំនៅមុខនិវេសនដ្ឋានប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូល មួយថ្ងៃបន្ទាប់ពីការបរាជ័យក្នុងការប៉ងចាប់ខ្លួនរបស់ការិយស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) កាលពីថ្ងៃសុក្រ។

តាមរូបភាពផ្សាយផ្ទាល់ពីកាមេរ៉ាដែលដាក់ប្រចាំការនៅបរិវេណជុំវិញនិវេសនដ្ឋានប្រធានាធិបតី ប្រជាជនបានចូលរួមធ្វើបាតុកម្មប្រឆាំងការនាំខ្លួនប្រធានាធិបតី Yoon Suk Yeol ចាប់តាំងពីថ្ងៃអង្គារ ជាពេលដែលតុលាការបានចេញដីកាចាប់ខ្លួន ដោយសារតែការខកខានចូលទៅឆ្លើយបំភ្លឺចំនួនពីរលើកតាមដីកាកោះរួចមក។
កាលពីថ្ងៃសុក្រ កងកម្លាំងយោធានៃការិយាល័យអង្គរក្សប្រធានាធិបតី និងកម្លាំងប្រជាជនបានរារាំងការចូលទៅចាប់ខ្លួនរបស់កងកម្លាំងអាជ្ញាធរ ដឹកនាំដោយការិយាល័យស៊ើបអង្កេតពុករលួយ។
កាលពីថ្ងៃសុក្រនោះដែរ គណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងរដ្ឋសភាអំពាវនាវដ៏មានអំណាចនៅពេលនេះ បានបើកផ្លូវឲ្យចាប់ខ្លួ្ននរណាក៏ដោយក្នុងកងអង្គរក្សរបស់ប្រធានាធិបតី ដែលរារាំងដល់ការចាប់ខ្លួន លោក Yoon Suk Yeol។
គណបក្សប្រជាធិបតេយ្យកូរ៉េកំពុងអំពាវនាវឱ្យចាប់ខ្លួនឆ្មាំប្រធានាធិបតី Yoon ដោយចោទប្រកាន់ការិយាល័យសន្តិសុខប្រធានាធិបតីថា បានរារាំងការប៉ុនប៉ងរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ដើម្បីឃុំខ្លួនប្រធានាធិបតីដែលមានជម្លោះនៅថ្ងៃទី៣ខែមករា។
ទោះជាបែបណាក្តី កងកម្លាំងដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយ បានដកថយទៅវិញ បន្ទាប់ពីការចំណាយពេលជាច្រើនម៉ោងដោយបរាជ័យក្នុងការប៉ុនប៉ងនាំខ្លួនលោក Yoon Suk Yeol៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


