Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុត្រជាក់ខ្លាំង​បន្ថែម​ការលំបាក​ដល់​ការជួយ​សង្គ្រោះ​ក្នុង​គ្រោះ​រញ្ជួយដី​នៅទីបេ

បានផុស

នៅ

មនុស្សជាង៤០០នាក់ដែលជាប់ក្រោមគំនរបាក់បែកដោយសាររញ្ជួយដីដ៏ខ្លាំងនៅតំបន់ជើងភ្នំហិម៉ាឡៃត្រូវបានជួយសង្គ្រោះ និងអ្នកស្រុកជាង ៣០០០០នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ ខណៈដែលការស្វែងរកអ្នកនៅរស់បានឈានចូលដល់ថ្ងៃទី២។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី​៧មករាមានរញ្ជួយដីដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានកើតឡើងនៅ Tingri ក្នុងកម្រិត ៦.៨រ៉ិចទ័រ ក្នុងតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល​៨០គីឡូម៉ែត្រភាគខាងជើងនៃភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ ឥទ្ធិពលរញ្ជួយនេះក៏បានអង្រួនអគារនៅប្រទេសជិតខាងនេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។ យោង​ទីភ្នាក់​​ងារ​ព័ត៌មានរ៉យទ័រ។​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់​ឲ្យ​ដឹង​ថា ការប៉ាន់ស្មានដំបូងមានផ្ទះចំនួន ៣៦០៩ខ្នង ត្រូវបានបំផ្លាញនៅក្នុងតំបន់ Shigatse នៃតំបន់ទីបេ ដែលជាជម្រករបស់ប្រជាជន ៨០០០០០នាក់។ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ មានមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះចំនួន១០៦ ត្រូវបានបញ្ជូនទៅជួយអ្នករបួស។ តង់ អាហារ គ្រឿងម៉ាស៊ីនភ្លើង និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតក៏ត្រូវបានបញ្ចូនទៅដល់ទីតាំងកាលពីយប់ថ្ងៃទី ៧ខែមករាផងដែរ ហើយគ្រប់ផ្នែកនៃផ្លូវដែលរងការខូចខាតដោយសាររញ្ជួយដីត្រូវបានបើកឡើងវិញ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស​១២៦​នាក់បានស្លាប់ និង ១៨៨ នាក់បានរងរបួសនៅខាងទីបេ ប៉ុន្តែគ្មាន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​នេប៉ាល់ ឬ​កន្លែង​ផ្សេង​ទៀត​ទេ។ យ៉ាងណាមិញបើតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរញ្ជួយដីរបស់ចិនបានឲ្យដឹងថា ការរញ្ជួយដីច្រើនជាង៥០០ ដែលមានកម្រិតរហូតដល់ ៤.៤ រ៉ិចទ័រ បានបន្តការរញ្ជួយដីនេះ គិតត្រឹមម៉ោង​៨ព្រឹក ថ្ងៃទី៨ខែមករា។

ជាមួយគ្នានេះសីតុណ្ហភាពនៅតំបន់ខ្ពង់រាបខ្ពស់បានធ្លាក់ចុះដល់-១៨ អង្សារសេពេញមួយយប់ ដោយបន្ថែមភាពទុក្ខព្រួយដល់អ្នកដែលគ្មានផ្ទះសម្បែងបន្ថែមទៀត។ ម្ភៃបួនម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារ អ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកដែលបានត្រូវស៊ូទ្រាំមួយយប់ក្នុងសីតុណ្ហភាពក្រោមសូន្យ បានប្រឈមនឹង​ហានិភ័យការថយចុះកម្តៅ និងបាត់បង់ជាតិទឹក។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាតំបន់ភាគនិរតីនៃប្រទេសចិន នេប៉ាល់ និងភាគខាងជើងប្រទេសឥណ្ឌា តែងតែរងការវាយប្រហារដោយការរញ្ជួយដី ខណៈខ្ពង់រាបទីបេទាំងមូលមានសកម្មភាពរញ្ជួយ ក៏ដូចជាគែមខាងកើត និងខាងជើងរបស់វា ដែលត្រួតលើគ្នាជាមួយខេត្ត និងតំបន់របស់ចិនដូចជា Sichuan, Gansu និង Qinghai ។

យោងតាមការិយាល័យរញ្ជួយដីនៃខេត្តSichuanបានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ មានការរញ្ជួយដីចំនួន ២៩ ដែលមានកម្រិត ៣ ឬលើសពីនេះ ក្នុងចម្ងាយ២០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។ ក្នុងឆ្នាំ ២០០៨ ការរញ្ជួយដីកម្រិត ៨ រិចទ័របានវាយប្រហារទីក្រុង Chengdu នៃខេត្ត Sichuan ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧០០០០ នាក់ ដែលជាការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសចិនចាប់តាំងពីការរញ្ជួយដី Tangshan ឆ្នាំ ១៩៧៦ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤២០០០ នាក់។

យ៉ាងណាការរញ្ជួយដីកាលថ្ងៃទី៧ខែមករានេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតចាប់តាំងពីការរញ្ជួយដីកម្រិត ៦.២ រិចទ័រក្នុងឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់នៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងភាគខាងលិចនៃប្រទេសចិន៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១៨ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម