ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី កំណត់គោលដៅរោងចក្រគីមី
តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥, អ៊ុយក្រែន បានបាញ់មីស៊ីលសន្ធាប់លើតំបន់ Bryansk នៃព្រំដែនរុស្ស៊ី ខណៈលោកអភិបាលអះអាងថា ការវាយប្រហារនេះ គឺកំណត់គោលដៅលើរោងចក្រគីមីដ៏ធំមួយ។

អភិបាលតំបន់លោក Aleksandr Bogomaz បានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានបាញ់មីស៊ីលច្រើនប្រភេទណាស់លើព្រំដែនរុស្ស៊ី ប៉ុន្តែខែលការពារស្ទាក់ចាប់បាន ហើយមិនបណ្តាលឲ្យមានជនរងគ្រោះឬបង្កការខូចខាតអ្វីឡើយ។ យ៉ាងណា លោកមិនបញ្ជាក់លម្អិតអំពីរឿងនេះទេ។
ការវាយប្រហារនេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការផ្ទុះឆេះរោងចក្រផលិតអង្គធាតុរាវ «អាសេតូន (acetone)» ដែលជាធាតុគីមីចាំបាច់មួយសម្រាប់វិស័យឧស្សាហកម្ម នៅក្នុងឧស្សាហកម្មនៃតំបន់ Leningrad របស់រុស្ស៊ី។
ត្បិតតែរុស្ស៊ីមិនបញ្ជាក់ពីមូលហេតុនៃការផ្ទុះឆេះនោះក៏ពិតមែន ប៉ុន្តែគេសង្ស័យថា វាគឺបង្កឡើងដោយការវាយប្រហាររបស់ដ្រូនអ៊ុយក្រែន។ រោងចក្រនេះមានទំហំ ១៦០០ម៉ែត្រការ៉េ ហើយការឆេះនោះ នាំឲ្យមានការធ្លាយប្រេងយ៉ាងធំ។

លើសពីនេះ អ៊ុយក្រែន ក៏អះអាងវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈ នៅទីតាំងផ្គត់ផ្គង់មីស៊ីលនៃមូលដ្ឋានទ័ពអាកាសរុស្ស៊ីផងដែរ ដែលបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ម្តងហើយម្តងទៀត កងកម្លាំងអ៊ុយក្រែន តែងយកមីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិចទៅវាយប្រហារចូលទឹកដីរុស្ស៊ី ក្នុងនោះរួមមានទាំងមីស៊ីលផ្លោង ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Cruise របស់បារាំងនិងអង់គ្លេសផងដែរ។
យ៉ាងណា ទីក្រុងមូស្គូតែងព្រមានមិនដាច់ពីមាត់ថា ការវាយប្រហារបែបនេះកំពុងទាញអង្គការណាតូឲ្យចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


