ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន
ប្រទេសកូរ៉េខាងត្បូង អះអាងថា គិតត្រឹមពេលនេះ មានទាហានកូរ៉េខាងជើង៣០០នាក់ហើយត្រូវបានសម្លាប់ និង២ ៧០០នាក់រងរបួសក្នុងសមរភូមិនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ AFP នៅថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥។
ដោយសម្អាងលើប្រភពពីចារកម្មកូរ៉េខាងត្បូង សមាជិកសភាលោក Lee Seong-kweun បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «ទាហានកូរ៉េខាងជើង ដែលបញ្ជូនទៅជួយប្រយុទ្ធរុស្ស៊ីតទល់ជាមួយអ៊ុយក្រែន បើបូករួមទាំងស្លាប់និងរបួសគឺកើនលើស ៣ ០០០នាក់ហើយ ដោយក្នុងនោះស្លាប់ប្រហែល៣០០នាក់ និងរបួស ២ ៧០០នាក់»។
អ្វីដែលគួរឲ្យកត់សម្គាល់គឺលោកបាននិយាយថា ទាហានទាំងនោះ ត្រូវគេបញ្ជាឲ្យធ្វើអត្តឃាត ជាជាងការដែលត្រូវទ័ពអ៊ុយក្រែន ចាប់យកទៅធ្វើជាឈ្លើយសឹក។ ជាពិសេស គេបានរកឃើញកំណត់ហេតុលើសពទាហានកូរ៉េខាងជើង ដែលសរសេរថា ពួកគេត្រូវតែបំផ្ទុះគ្រាប់បែកឲ្យស្លាប់ខ្លួនឯង មុនពេលត្រូវគេចាប់បានទៀតផង។

ស្របពេលជាមួយគ្នានោះ សមាជិកសភាដដែលបញ្ជាក់ថា កត្តាដែលនាំឲ្យទាហានកូរ៉េខាងជើងស្លាប់ច្រើន គឺដោយសារតែពួកគេមិនសូវយល់អំពីសង្គ្រាមសម័យទំនើប និងត្រូវបានរុស្ស៊ីប្រើប្រាស់។
យ៉ាងណាក្តី ការលើកឡើងទាំងប៉ុន្មានខាងលើនេះ គេមិនទាន់ធានាទេថាតើវាជាការពិតមែនឬក៏អត់?
ការអះអាងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប្រកាសចាប់បានទាហានកូរ៉េខាងជើង២នាក់នៅសមរភូមិ ហើយស្នើសុំដោះដូរពួកគេជាមួយឈ្លើយសឹកអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី។

លោកហ្សេលេនស្គី បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពោះទាហានកូរ៉េខាងជើង ដែលមិនចង់វិលទៅប្រទេសវិញទេនោះ យើងនឹងមានជម្រើសផ្សេង ប៉ុន្តែនរណាដែលចង់បានសន្តិភាពតាមរយៈការលាតត្រដាងការពិតអំពីសង្គ្រាមនេះ យើងនឹងទុកឱកាសឲ្យ»។
ឆ្នាំមុនទាំងអ៊ុយក្រែននិងកូរ៉េខាងត្បូងសុទ្ធតែអះអាងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ១០ ០០០នាក់ទៅជួយប្រយុទ្ធឲ្យរុស្ស៊ី ប៉ុន្តែមួយលើកជាពីរលើក ទីក្រុងមូស្គូតែងបដិសេធថា ព័ត៌មាននេះគឺមិនពិតឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


