ព័ត៌មានអន្ដរជាតិ
ត្រាំ ថានឹងជួប ពូទីន តែមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ
កាលពីថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន។

លោក ត្រាំ ដែលទើបតែចាប់ផ្តើមអាណត្តិទីពីររបស់គាត់ បានកត់សម្គាល់ថា ការផ្លាស់ប្តូរការដឹកនាំរបស់សហរដ្ឋអាមេរិកទំនងជាមានផលប៉ះពាល់យ៉ាងសំខាន់ទាំងក្នុងស្រុកនិងអន្តរជាតិ។
នៅពេលសួរអំពីពេលវេលានៃកិច្ចប្រជុំ លោក ត្រាំ បានឆ្លើយតបថា៖ «ខ្ញុំមិនដឹងទេ» ប៉ុន្តែបានបញ្ជាក់ថា វាអាចកើតឡើង «ឆាប់ៗនេះ»។ ប្រធានាធិបតីទី៤៧របស់អាមេរិករូបនេះ ក៏បានរំលឹកឡើងវិញនូវបំណងចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឲ្យបានរហ័សតាមដែលអាចធ្វើទៅបានផងដែរ។
បើនិយាយទាក់ទងនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី, លោក ត្រាំ បានលើកឡើងថា លោក ហ្សេលេនស្គី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចរចារកិច្ចព្រមព្រៀងមួយ ទោះបីជាលោកមិនប្រាកដថាតើលោក ពូទីន នឹងយល់ព្រមឬយ៉ាងណា។ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងគួរតែត្រូវបានសម្រេច ដោយបន្ថែមថា ការស្ទាក់ស្ទើររបស់លោក ពូទីន អាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាប្រឈមសេដ្ឋកិច្ច និងអតិផរណា។
លោក ត្រាំ បាននិយាយថា៖ «ខ្ញុំគិតថាគាត់កំពុងបំផ្លាញរុស្ស៊ីដោយមិនធ្វើកិច្ចព្រមព្រៀង» ខណៈរុស្ស៊ីកំពុងមានបញ្ហាធ្ងន់ធ្ងរ៕
ដោយ៖ ឈាង
ចុចអាន៖ ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


