ព័ត៌មានអន្ដរជាតិ
អត្រាធ្វើអត្តឃាតខ្ពស់នៅអាស៊ាន ថៃប្រឈមវិបត្តិផ្លូវចិត្តខ្លាំងចំពេលកូវីដ-១៩
បុគ្គលិកបម្រើផ្លូវភេទ បុគ្គលិកវិស័យទេសចរណ៍ និងជនចំណាក់ស្រុកទៅទីក្រុងស្ថិតក្នុងចំណោមជនរងគ្រោះនៃវិបត្តិកូវីដ-១៩នៅក្នុងប្រទេសថៃ។ តើប្រទេសថៃដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តដោយរបៀបណា? នេះបើតាមកម្មវិធី Undercover Asia បានរកឃើញ។

ជំងឺឆ្លងកូវីដ-១៩បានធ្វើឲ្យបាត់បង់ការងាររាប់លាននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ ស្ត្រីឈ្មោះ Unyakarn Booprasert ស្វែងរកឃើញថា គាត់គ្មានភាពកក់ក្តៅ និងគ្មានមិត្តភក្តិ ឬសាច់ញាតិណាម្នាក់ជួយគាត់ឡើយ។
ស្ត្រីវ័យ៥៩ឆ្នាំបានយកមីមួយកញ្ចប់សម្រាប់ធ្វើអាហារ៣ពេល។ គាត់អស់សង្ឃឹមទៅលើប្រាក់ប្រមាណ៦៥៥ដុល្លារដែលរដ្ឋាភិបាលសន្យាផ្តល់ឲ្យក្នុងរយៈពេល៣ខែ តាមរយៈគម្រោង No One Left Behind។
នៅពេលគាត់ដឹងថា គាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដាក់ពាក្យ១៥លាននាក់ដែលមិនមានលក្ខណៈសម្បត្តិដើម្បីទទួលបានប្រាក់ជំនួយ គាត់ក៏សម្រេចតវ៉ាទៅដល់អាជ្ញាធរថៃកាលពីខែមេសា ឆ្នាំមុន។
ស្ត្រីដែលជាអ្នកបោសសំអាតបាននិយាយថា ៖«នៅពេលខ្ញុំទៅដល់ក្រសួងហិរញ្ញវត្ថុ ពួកគេមិនស្តាប់ខ្ញុំទេ។ សកម្មភាពរបស់ពួកគេ មនុស្សក្រប្រៀបដូចជាសត្វជ្រូកឬឆ្កែ»។
Unyakarn បានព្យាយាមសម្លាប់ខ្លួនដោយផឹកថ្នាំពុលកណ្តុរនៅខាងមុខអគារក្រសួង។ គាត់បានប្រាប់កម្មវិធី Undercover Asia ថា ៖«ខ្ញុំចង់តវ៉ា។ វាមិនមែនកើតឡើងតែលើខ្ញុំទេ។ វាកើតឡើងលើមនុស្សច្រើនណាស់»។
បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត អជ្ញាធរបានពិចារណាលើករណីរបស់គាត់ ហើយសម្រេចឲ្យគាត់អាចទទួលបានប្រាក់ជំនួយ។

អត្តឃាតនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់នៅកំឡុងពេលកូវីដ-១៩។ សរុបអ្នកសម្លាប់ខ្លួនចំនួន២៥៥១នាក់ត្រឹមតែ៦ខែដំបូងកាលពីឆ្នាំ២០២០ ដែលលបានកើនឡើងចំនួន២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ចំនួនអត្តឃាតបានកើតឡើងពាក់ព័ន្ធនឹងបញ្ហាកូវីដ។
ក្រុមដែលទទួលរងផលប៉ះពាល់ខ្លាំងពីវីរុសឆ្លងរួមមានបុគ្គលិកវិស័យទេសចរណ៍ បុគ្គលិកបម្រើផ្លូវភេទ និងជនអន្តោប្រវេសន៍។ ទេសចរណ៍បរទេសដែលមាន១២%នៃផលិតផលក្នុងស្រុកសរុបរបស់ថៃបានដួលរលំ បន្ទាប់ពីការហោះហើរអន្តរជាតិត្រូវបានបិទដោយសារកូវីដ-១៩។
លោក Thanaporn Sriyakul សេដ្ឋកិច្ចវិទូបាននិយាយថា ទន្ទឹមជាមួយគ្នានេះ បុគ្គលិកបម្រើផ្លូវភេទមិនបានចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម និងមានលទ្ធផលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលដោយមានកម្រិត។

ជនចំណាក់ស្រុកពីជនបទទៅទីក្រុងក៏ប្រឈមនឹងផលវិបាកក្នុងការទទួលបានជំនួយពីគម្រោង No One Left Behind ដែរ ដោយសារពួកគេត្រូវបានចាត់ចំណាត់ថ្នាក់ជាកសិករដែលស្ថិតនៅក្រោមគម្រោងហិរញ្ញវត្ថុផ្សេងគ្នា។
លោក Varoth Chotpitayasunondh អ្នកនាំពាក្យនាយកដ្ឋានសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាលសាធារណៈបាននិយាយថា អត្រាសម្លាប់ខ្លួននេះប្រហាក់ប្រហែលទៅអត្តឃាតនៅក្នុងវិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីឆ្នាំ១៩៩៧ ដែលបានកើនឡើងប្រហែលជា២០ទៅ២៥%។
ប៉ុន្តែមិនពេលវីរុសផ្ទុះឡើង ប្រទេសថៃមានអត្រាសម្លាប់ខ្លួនខ្ពស់ជាងគេបំផុតក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលត្រូវបានមើលឃើញ អ្នកជំនាញសុខភាពផ្លូវចិត្ត និងអ្នកតស៊ូមតិជំរុញឲ្យមានធនធានបន្ថែមដើម្បីដោះស្រាយបញ្ហា។
យោងតាមអង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ២០១៩ អត្រាធ្វើអត្តឃាតប្រចាំឆ្នាំរបស់ប្រទេសថៃមាន១៤.៤នាក់ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ ខណៈអត្រាស្តង់ដារពិភពលោក១០.៥នាក់ក្នុងចំណោម ១០០ ០០០នាក់។
បើប្រៀបធៀប អត្រាធ្វើអត្តឃាតនៅក្នុងសមាជិកប្រទេសអាស៊ីអាគ្នេយ៍ដែល WHO បានប្រែប្រួលមាន ៣.២នាក់ (ហ្វីលីពីន) ដល់ ១១.២នាក់ (សិង្ហបុរី) ក្នុងចំណោមមនុស្ស១០០ ០០០នាក់។
នៅប្រទេសថៃមានការប៉ុនប៉ងសម្លាប់ខ្លួនរាល់១០នាទីម្តង។

យោងតាមលោក Antonio L Rappa សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យសិង្ហបុរី ដែលបានសិក្សាពីវប្បធម៌ ប្រវត្តិសាស្ត្រ និងនយោបាយថៃជាង២០ឆ្នាំកន្លងមកបាននិយាយថា ហេតុផលវប្បធម៌ និងសេដ្ឋកិច្ចស៊ីជម្រៅរួមចំណែកធ្វើឲ្យអាត្រាធ្វើអត្តឃាតខ្ពស់នៅក្នុងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


