ព័ត៌មានអន្ដរជាតិ
សេតវិមាន បញ្ចេញរូបថតស-ខ្មៅ របស់ជំទាវទីមួយ អាមេរិក ទទួលការសរសើរខុសពី៨ឆ្នាំមុន
សេតវិមានកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពផ្លូវការរបស់ជំទាវទីមួយអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) ។ នៅក្នុងរូបភាពដែលបានចេញផ្សាយ ស-ខ្មៅ ជំទាវទី១ស្លៀកពាក់ឈុតការិយាល័យដោយមានអាវសនិងនិងឈុតពណ៌ខ្មៅ ឈរនៅមុខបង្អួចជាមួយនឹងវិមាន Washington នៅទិដ្ឋភាពខាងក្រោយ។
យោងតាមសារព័ត៌មាន Fox News រូបថតនេះទទួលបានការសរសើរជាច្រើន នៅពេលដែលត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ អ្នកអត្ថាធិប្បាយម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ម្នាក់និយាយថា លោកស្រីពិតជាបញ្ចេញថាមពលនៅក្នុងរូបថតនេះ ជាពិសេសជាមួយនឹងវិមាន Washington ដែលកំពុងលេចចេញនៅខាងក្រោយ។
សូម្បីតែអ្នកអត្ថាធិប្បាយមួយចំនួនផ្សេងទៀត ក៏បានប៉ាន់ស្មានថា ស្ត្រីទីមួយកំពុងព្យាយាមផ្ញើសារសងសឹកយ៉ាងខ្លាំងបន្ទាប់ពីប្តីរបស់គាត់ គឺប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានសារជាថ្មី។
អ្នកសង្កេតការណ៍និយាយថា រូបបញ្ឈររបស់លោកស្រីក្នុងឆ្នាំ ២០២៥ មានសម្លេងនិងឥទ្ធិពលខុសគ្នាខ្លាំង ជាងរូបបញ្ឈរផ្លូវការរបស់សេតវិមានកាលឆ្នាំ ២០១៧ ។ នៅក្នុងរូបថតពណ៌កាលពីប្រាំបីឆ្នាំមុន អតីតតារាបង្ហាញម៉ូដរូបនេះពាក់អាវកាក់ពណ៌ខ្មៅ ឈរអោបដៃ និងមានស្នាមញញឹមទន់ភ្លន់នៅលើមុខ។ នៅពេលនោះ លោកស្រីត្រូវគេរិះគន់ចំពោះការពាក់ចិញ្ចៀនពេជ្រទំហំ ២៥ ការ៉ាត់ ដែលស្វាមីផ្ដល់ឲ្យកាលឆ្នាំ ២០១៤ ។ ក្រុមអ្នករិះគន់បានចោទប្រកាន់ស្ត្រីទីមួយថា ពាក់ចិញ្ចៀនដ៏ធំដែលប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៣លានដុល្លារ គឺជារឿងមិនសមហេតុផល។
ទោះបីជាយ៉ាងណាក៏ដោយ ភរិយាលោកត្រាំហាក់បីដូចជាទប់ទល់នឹងការរិះគន់អស់ជាច្រើនឆ្នាំមកនេះ ដោយបន្តផ្ញើសារតាមរយៈជម្រើសសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់។ យ៉ាងណា លោកស្រីហាក់វិលត្រលប់មកវិញនូវប្រជាប្រិយភាពបន្ទាប់ពីពាក់មួកពណ៌ទឹកប៊ិច ដែលជាការបង្កើតរបស់អ្នករចនាជនជាតិអាមេរិក Eric Javits នៅថ្ងៃដែលស្វាមីស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


