ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ បើ Biden ឈ្នះ កូរ៉េខាងជើង នឹងជូនកាដូភ្ញាក់ផ្អើលមួយសម្រាប់សហរដ្ឋអាមេរិក
ក្រុមអ្នកវិភាគនយោបាយពិភពលោក បានធ្វើការប៉ាន់ស្មានថា លោក Joe Biden អតីតអនុប្រធានាធិបតី ៨ឆ្នាំ នៃរដ្ឋបាលលោក Barak Obama អាចនឹងប្រើយុទ្ធសាស្ត្រអត់ធ្មត់ របស់លោក Obama ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង នៅពេលដែលប្រជាជាតិទាំងពីរ មិនអាចបង្កើតឲ្យមានចំណងការទូតជាមួយគ្នា។
អ្វីដែលក្រុមអ្នកវិភាគព្រួយបារម្ភខ្លាំងបំផុតនោះ គឺការពន្យារពេលប្រកាសលទ្ធផលឆ្នោតប្រធានាធិបតីនៅអាមេរិក និងភាពចម្រូងចម្រាស់រវាងការរាប់សន្លឹកឆ្នោត អាចនឹងធ្វើឲ្យកូរ៉េខាង បង្កភាពភ្ញាក់ផ្អើលជាថ្មី ដោយបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ពញ្ញាក់ចំណាប់អារម្មណ៍របស់លោក Biden ដែលជាមនុស្សម្នាក់គត់ត្រូវគេជឿថា នឹងឡើងជាប្រធានាធិបតីទី ៤៦ របស់អាមេរិក ដែលផ្តោតសំខាន់លើរបៀបវារៈគោលនយោបាយរបស់លោក ដូចជាការស្រោចស្រង់សេដ្ឋកិច្ច ជម្លោះពូជសាសន៍ និងការទប់ស្កាត់ជំងឺកូវីដ ១៩ ជាដើម។
ថ្លែងទៅកាន់ភ្នាក់ងារព័ត៌មាន The Korea Times សាស្ត្រាចារ្យ Leif-Eric Easley នៃសាកលវិទ្យាល័យ Ewha ទីក្រុងសេអ៊ូល បាននិយាយថា “បើ Biden ឈ្នះឆ្នោត របបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងបង្កហេតុជាមួយកាដូស្វាគមន៍ដ៏ភ្ញាក់ផ្អើល និងទាមទារផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសរបស់ខ្លួន ជាថ្នូរនូវការកាត់បន្ថយភាពតានតឹងផ្លូវយោធា”។
លោក Donald Kirk សកម្មជនមួយរូបតាមដានស្ថានភាពឧបទ្វីបកូរ៉េ បានប្រាប់ The Korea Times ដូចគ្នាថា “ចំពោះ Biden ច្បាស់ជាបញ្ជាឲ្យមានការពិនិត្យឡើងវិញនៃគោលនយោបាយអាមេរិក លើកូរ៉េខាងជើង ដែលទាមទារពេលវេលាខ្លះសម្រាប់ការងារនេះ ហើយក៏អាចផ្តល់ឱកាសឲ្យ គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលជាថ្មី។ អាចប្រហែលជាមិនមែនជាមីស៊ីលរយៈចម្ងាយឆ្ងាយ ICBM ប៉ុន្តែជាមីស៊ីលរយៈចម្ងាយជិត ដែលកូរ៉េខាងជើងបាញ់សាកល្បងជារឿយៗ អំឡុងពេល លោក Trump កាន់ដំណែងជាប្រធានាធិបតី”។
លោក Victor Cha ប្រធានមជ្ឈមណ្ឌលសិក្សាសម្រាប់យុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS របស់កូរ៉េខាងត្បូង លើកឡើងថា “បើ Biden ឈ្នះ ខ្ញុំក៏មិនភ្ញាក់ផ្អើលដែល បើកូរ៉េខាងជើងបង្ហហេតុក្រោយការបោះឆ្នោតនោះ”។ លោកថា វាព្រោះលោកគិតថា យុទ្ធសាស្ត្រអត់ធ្មត់របស់លោក Obama រយៈពេល ៨ឆ្នាំ អាចនឹងត្រូវលោក Biden ប្រើប្រាស់ជាថ្មី ហើយកូរ៉េខាងជើង ក៏មិនឈរនៅស្ងៀមដែរ គេនឹងបង្កហេតុដើម្បីជាសញ្ញាទៅកាន់សហរដ្ឋអាមេរិក។ បើ Biden ឈ្នះ មិនមែនជារឿងល្អទេ ពិភពលោកអាចនឹងឃើញសកម្មភាពបង្កហេតុពីកូរ៉េខាងជើងមិនខាន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


