ព័ត៌មានអន្ដរជាតិ
ចំនួនអ្នករត់ចោលប្រទេសកូរ៉េខាងជើង កើនឡើង២០% នៅឆ្នាំ២០២៤
យោងតាមរបាយការណ៍ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី៤ខែកុម្ភៈ ជនជាតិកូរ៉េខាងជើងដែលរត់ចោលប្រទេសរបស់ខ្លួន បានកើនឡើងចំនួន ២០% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣។

នៅឆ្នាំ២០២៤ អ្នករត់ចោលប្រទេសកូរ៉េខាងជើង មានចំនួនសរុប ២៣៦នាក់ ក្នុងនោះមានស្ត្រី ២១០នាក់ បើធៀបនឹងឆ្នាំ២០២៣ មានត្រឹម ១៩៦នាក់។ ជារួម ប្រជាជនកូរ៉េខាងជើង ដែលរត់ចូលក្នុងទឹកដីកូរ៉េខាងត្បូង មានចំនួនសរុប ៣៤ ៣១៤នាក់ ហើយក្នុងនោះមានស្ត្រី ២៤ ៧៤៦នាក់។
ក្នុងចំណោមអ្នកដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូងកាលពីឆ្នាំមុន មានតែ៣នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ខណៈដែលអ្នកផ្សេងទៀតភាគច្រើនស្នាក់នៅក្នុងប្រទេសទី៣ មុនពេលហោះហើរទៅកាន់កូរ៉េខាងត្បូង។
បើតាមក្រសួងកូរ៉េខាងត្បូង ការកើនឡើងនៃតួលេខនេះក្នុងឆ្នាំ២០២៤ អាចបណ្តាលមកពីការដកការរឹតបន្តឹងព្រំដែនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលសម្រួលដល់លំហូរចូលនៃជនភៀសខ្លួនកូរ៉េខាងជើង ដែលបានស្នាក់នៅក្នុងប្រទេសទី៣ក្នុងរយៈពេលយូរជាងមុន។
ក្នុងចំណោមអ្នករត់ចោលប្រទេសកូរ៉េខាងជើងឆ្នាំ២០២៤ ក៏មានទាំងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ផងដែរ។ យ៉ាងណា ក្រសួងកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយសារតែហានិភ័យសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។
មូលហេតុដែលស្ត្រីមានចំនួនច្រើនជាងបុរសនៅក្នុងការរត់ចោលស្រុក គឺដោយសារតែបុរសនៅក្នុងប្រទេសកូរ៉េខាងជើង ជារឿយៗត្រូវបានចងភ្ជាប់យ៉ាងតឹងរ៉ឹងដោយអង្គការនានា ហើយត្រូវតែបង្ហាញមុខសម្រាប់ការងារប្រចាំថ្ងៃ ខណៈដែលស្ត្រីមិនសូវជាប់នឹងតម្រូវការទាំងនេះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


