ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ឡើងដល់២៣១នាក់តាំងពីរដ្ឋប្រហារ១កុម្ភៈនៅមីយ៉ាន់ម៉ាគិតទាំង១១នាក់ម្សិលមិញ
នៅថ្ងៃសុក្រ ម្សិលមិញហោចណាស់មនុស្ស១១នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅភាគខាងត្បូងរដ្ឋសាន យ៉ាំងហ្គោន និងម៉ាន់ដាឡាយ ដែលធ្វើឲ្យតួលេខអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ២៣១នាក់ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ។

ចំនួនដ៏ច្រើននេះត្រូវបានគេគិតថានឹងកើនឡើងថែមទៀត ពីព្រោះមានអ្នករបួសធ្ងន់ជាច្រើននៅក្នុងការបង្ក្រាបដោយហិង្សារបស់របបយោធាលើបាតុករដោយសន្តិវិធី។
តំបន់ Aungban ភាគខាងត្បូងរដ្ឋសាន ហោចណាស់មនុស្ស៨នាក់ត្រូវបានបាញ់ស្លាប់នៅពេលទាហាន និងប៉ូលិសបាញ់គ្រាប់ពិតលើហ្វូងតវ៉ាមួយក្រុមប្រឆាំងនឹងរដ្ឋប្រហារ។ អ្នកតវ៉ាជាច្រើនបានរបួសធ្ងន់ធ្ងរក្នុងការបាញ់ប្រហារនោះ។
យោងតាមប្រភពក្នុងស្រុកថា ការផ្ទុះអាវុធបានកើតឡើងប្រហែលជាម៉ោង៩ព្រឹក និងបន្តរហូតដល់ល្ងាច។ ក្រុមប៉ូលិសសដែលស្លៀកពាក់ស៊ីវិលស្ថិតក្នុងចំណោមកម្លាំងសន្តិសុខបានបាញ់ទៅលើហ្វូងតវ៉ា។ បុរសម្នាក់ត្រូវបានបាញ់ចំក្បាលត្រូវបានទាញចេញដោយទាហាន និងប៉ូលិស មុនពេលគេស្គាល់អត្តសញ្ញាណ។ អ្នកតវាប្រហែលជា២០នាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់របួស។

នៅរដ្ឋហ្គាយ៉ា ឆ្មប និងអ្នកតវ៉ាអាយុ៤៧ឆ្នាំឈ្មោះ U Shan Pu ត្រូវបានបាញ់ចំដោយគ្រាប់ពិតនៅក្នុងការបង្ក្រាបហិង្សា ហើយប្រហែលជាម៉ោង២រសៀលក៏បានស្លាប់។ ក្នុងការបង្ក្រាបនោះអ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន។
បុរសអាយុ២៧ឆ្នាំឈ្មោះ Aung Ko Ko Khant មកពីតំបន់ Myingyan ក្នុងទីក្រុងម៉ាន់ដាឡាយក៏បានស្លាប់នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីគាត់ត្រូវប៉ូលិសបាញ់ចំមុខនៅក្នុងការបង្ក្រាបកាលពីថ្ងៃទី១៥ ខែមីនា។ ពេលនោះអ្នកតវ៉ា៦នាក់ មានទាំងក្មេងជំទង់៤នាក់ត្រូវបានសម្លាប់ និងរបួសជាច្រើននាក់។
នៅទីក្រុងយ៉ាំងហ្គោន ដែលជាកន្លែងមានអ្នកស្លាប់ច្រើនជាងគេចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ អ្នកតវ៉ាក្មេងៗចេញតវ៉ាពេញផ្លូវកាលពីថ្ងៃសុក្រ ម្សិលមិញ។

ប៉ូលិស និងទាហានថែមទាំងទម្លុះចូលទៅក្នុងផ្ទះតាមភូមិនៅតំបន់ South Dagon នៅពេលល្ងាច។ តាមរបាយការណ៍ក្នុងស្រុកថា ហោចណាស់អ្នកភូមិ២នាក់ត្រូវបានបាញ់ស្លាប់។ ម្នាក់ស្លាប់នៅកន្លែង បន្ទាប់ពីបាញ់ចំក្បាល។
ឯកអគ្គរដ្ឋទូតអន្តរជាតិជាច្រើននាក់ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ហិង្សាឃោឃៅប្រឆាំងនឹងជនស៊ីវិលដោយកម្លាំងសន្តិសុខនៅ Hlaing Tharyar និងកន្លែងផ្សេងៗទៀតក្នុងប្រទេសមីយ៉ាន់ម៉ាជារឿយៗស្ថិតស្ថិតក្រោមភាពងងិតគឺជាអសីលធម៌ និងមិនអាចប្រកែកបាន។
សេចក្តីថ្លែងការណ៍លើកឡើងថា ៖«យើងសូមអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឲ្យបញ្ឈប់រាល់អំពើហិង្សាប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ លើកលែងច្បាប់អាជ្ញាសឹក និងបញ្ឈប់ភាពអាសន្នទូទាំងប្រទេស ដកបំរាមរឹតត្បិតទូរគមនាគមន៍ និងស្តាររដ្ឋាភិបាលជាប់ឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


