ព័ត៌មានអន្ដរជាតិ
Viktor Orban ដែលកាន់អំណាច១៥ឆ្នាំនៅហុងគ្រី បរិហារការដឹកនាំអឺរ៉ុបដែលឈឺជំនួសអ៊ុយក្រែន
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលត្រូវបានគេដឹងថា រក្សាទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និង សមាជិកអឺរ៉ុបភាគច្រើនក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែននោះ បានប្រើវោហារស័ព្ទវាយប្រហារមេដឹកនាំអឺរ៉ុបជាបន្តបន្ទាប់ បន្ទាប់ពីជំនួបតាមទូរស័ព្ទជាង១ម៉ោងរវាងលោក ដូណាល់ ត្រាំ និង លោក ពូទីន ដោយលើកឡើងថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មិនទទួលបានកៅអីនៅតុចរចាអ៊ុយក្រែន រួមជាមួយនឹងរុស្ស៊ី និងសហរដ្ឋអាមេរិកនោះទេ។

នាយករដ្ឋមន្ត្រី ហុង គ្រី លោក Viktor Orban ដែលបានកាន់អំណាច១៥ឆ្នាំនៅប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ២០១០នោះ បានអត្ថាធិប្បាយឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas បង្ហាញការរួបរួមគ្នាគាំទ្រអ៊ុយក្រែន និងចាត់ទុកថាការចរចាសន្តិភាពអ៊ុយក្រែនមិនអាចអត់វត្តមានអ៊ុយក្រែននិងអឺរ៉ុបនោះទេ។
ពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១២ខែកុម្ភៈ បានធ្វើឲ្យអឺរ៉ុបក៏ដូចជាអ៊ុយក្រែនស្រឡាំងកាំងជាខ្លាំង ពីព្រោះថា ការជជែកទ្វេភាគីរវាងមហាអំណាចទាំងពីរដោយពិភាក្សាលើបញ្ហាអ៊ុយក្រែន ដោយមិនបានរួមបញ្ចូលអ៊ុយក្រែននោះទេ។
ដោយបានចេញសេចក្តីថ្លែងការណ៍ក្នុងនាមសហភាពអឺរ៉ុប ក៏ដូចជា ប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេសផងនោះ លោកស្រី Kaja Kallas ដែលជាអនុប្រធានគណៈកម្មការអឺរ៉ុបផងនោះ បានទទូចថា អឺរ៉ុប និងអ៊ុយក្រែនគួរតែត្រូវបានរួមបញ្ចូលនៅក្នុងការចរចាណាមួយដើម្បីដោះស្រាយជម្លោះ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានថ្លែងថា៖«សេចក្តីប្រកាសនេះគឺជាសក្ខីភាពដ៏ក្រៀមក្រំមួយនៃភាពជាអ្នកដឹកនាំនៅទីក្រុងប្រ៊ុចសែលដ៏អាក្រក់។ ខណៈពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ពូទីន ចរចាសន្តិភាព មន្ត្រីសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ដែលគ្មានតម្លៃ។ អ្នកមិនអាចស្នើសុំកៅអីនៅតុចរចាបានទេ។ អ្នកត្រូវតែរកបានវា តាមរយៈកម្លាំង ភាពជាអ្នកដឹកនាំល្អ និងការទូតដ៏ឆ្លាតវៃ។ ជំហររបស់ទីក្រុងប្រ៊ុចសែល ក្នុងការគាំទ្រការសម្លាប់ដរាបណាខ្លួនត្រូវការ នោះគឺគ្មានសីលធម៌ និងនយោបាយ។»
ចាប់តាំងពីដឹងថា លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី ហុងគ្រី បានចេញសារអបអរសាទរ និងបានបង្ហាញជំហរវាយប្រហារសហភាពអឺរ៉ុប ដែលប្រទេសហុងគ្រីជាសមាជិកសហភាពអឺរ៉ុបផង និងជាសមាជិកអង្គការណាតូផង។
ក្នុងចំណោមប្រទេសសមាជិកទាំង៣០ពេលដែលស៊ុយអែតនិងហ្វាំងឡង់ដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ព្រោះតែភ័យខ្លាចការឈ្លានពានពីសំណាក់រុស្ស៊ីដូចករណីអ៊ុយក្រែន គឺនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ជាអ្នកជំទាស់ខ្លាំងបំផុតនិងយូរបំផុតសម្រាប់ការអនុម័តសមាជិកភាពរបស់ស៊ុយអែត៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


