ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀតថា សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានថ្លែងសុំទោសថៃជុំវិញបញ្ហាប្រាសាទតាមាន់ធំនោះទេ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Vejjayachai) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបំភ្លឺអំពីករណីដែលសារព័ត៌មានមួយចំនួនចុះផ្សាយថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសម្តែងការសោកស្តាយ និងសុំទោសថៃចំពោះហេតុការណ៍នៅប្រាសាទតាមាន់ធំ។
លោកថា ព័ត៌មានដែលបានចុះផ្សាយទាំងនោះមិនត្រឹមត្រូវនោះទេ ដែលថា “ខ្ញុំនិយាយថា លោក ហ៊ុន ម៉ាណែត ទូរសព្ទមកសុំទោសខ្ញុំ” ដែលសារព័ត៌មានខ្លះបានចុះផ្សាយ ហើយវាក្លាយជាបញ្ហាសម្រាប់កម្ពុជា ព្រោះគេ(កម្ពុជា)មានអារម្មណ៍ថា គេមិនបានធ្វើនោះទេ។ ប្រៀបដូចជាយើងចុះផ្សាយព័ត៌មានគ្មានការពិត។
លោក ភូមិថាំ បានបន្តថា ជុំវិញបញ្ហានេះ មេបញ្ជាការយោធភូមិភាគ២ថៃក៏បានតវ៉ាហើយថា រឿងនេះមិនត្រឹមត្រូវនោះទេ ហើយខ្លួន(ភូមិថាំ)បានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា តាមពិតទៅរឿងនេះមិនគួរមានអ្វីកើតឡើង និងមិនគួរព្រួយបារម្ភនោះទេ ពីព្រោះការដែលភ្ញៀវទេសចរទៅលេងហើយធ្វើសកម្មភាពអ្វីមួយក៏អាចក្លាយជាបញ្ហាបានដែរ។ ប៉ុន្តែមេបញ្ជាការយោធាគ្រប់លំដាប់ថ្នាក់របស់កម្ពុជានិងថៃអាចជជែកគ្នាបានដោយមិនមានបញ្ហាអ្វីនោះទេ។ ដូច្នេះអ្វីដែលលោកចង់កែតម្រូវព័ត៌មាននោះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានសុំទោសថៃទេ ហើយរឿងនេះក៏មិនមានអ្វីនិយាយឬរៀបរាប់ច្រើនដែរ ពោលគឺលោកគ្រាន់តែចង់ឱ្យរឿងនេះវារលូនប៉ុណ្ណោះ។ លោកបានបញ្ជាក់រួចថា ទំនាក់ទំនងរវាងថៃនិងកម្ពុជាក្នុងគ្រប់កម្រិតនិយាយគ្នាបានយ៉ាងល្អជាធម្មតា ទើបលោកសូមឱ្យជួយដោះស្រាយត្រង់ចំណុចនេះ បើមិនដូច្នោះទេវានឹងក្លាយជាបញ្ហា ព្រោះឥឡូវនេះយើងក៏បានដោះស្រាយបញ្ហាក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញផងដែរ ដែលទាមទារឱ្យមានការសហការពីគ្រប់ភាគី ប៉ុន្តែប្រសិនបើមានព័ត៌មានចុះផ្សាយហើយបង្កជាបញ្ហា លោកយល់ថា ប្រព័ន្ធផ្សព្វផ្សាយប្រហែលជាមិនមានការតាំងចិត្តនោះទេ ឬផ្នែកខ្លះអាចមានភាពមិនត្រឹមត្រូវក្នុងការនិយាយ ហើយនឹងមានព័ត៌មានបែបនេះជារឿយៗ ហើយលោកក៏មិនសប្បាយចិត្តនោះដែរ៕
ប្រភព ៖ nationtv

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


