ព័ត៌មានអន្ដរជាតិ
Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interfax នៅថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron នឹងដឹកដៃមេដឹកនាំអ៊ុយក្រែន Volodymyr Zelensky ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រធានាធិបតីអាមេរិក Donald Trump ហើយបញ្ចុះបញ្ចូលប្រមុខសេតវិមានរូបនេះ ឲ្យចូលរួមក្នុងក្រុមចម្រុះនាំសន្តិភាពនិងជួយធានាសន្តិសុខដល់អ៊ុយក្រែន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Zelensky បានទៅទីក្រុងវ៉ាស៊ីនតោនម្តងរួចមកហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ្វីៗខុសការគ្រោងទុក ដោយវាបានប្រែក្លាយទៅជាជម្លោះយ៉ាងក្តៅគគុកទៅវិញ។
ពេលនោះលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។
ក្នុងអំឡុងពេលនោះដែរ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលេងល្បែងសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។
យ៉ាងណា ឥឡូវបើយោងតាមប្រភពព័ត៌មានខាងលើ មេដឹកនាំអ៊ុយក្រែន នឹងវិលទៅទីក្រុងវ៉ាស៊ីនតោនជាថ្មីរួមដំណើរជាមួយមេដឹកនាំអង់គ្លេស បារាំង ដើម្បីជួបប្រធានាធិបតីអាមេរិក នៅដើមសប្តាហ៍ក្រោយនេះតែម្តង ក្នុងគោលបំណងបង្ហាញផែនការអំពីក្រុមចម្រុះឬកងរក្សាសន្តិភាពទៅលោក Trump។

ព័ត៌មាននេះគឺកើតឡើងស្របពេលលោក Trump ប្រកាសថា លោកទទួលបានលិខិតដ៏សំខាន់មួយច្បាប់ពីលោក Zelensky ហើយលោកពិតជាពេញចិត្តចំពោះលិខិតនោះខ្លាំងមែនទែនដោយក្នុងនោះមានសរសេរថា អ៊ុយក្រែន ត្រៀមចូលមកកាន់តុចរចា កាន់តែឆាប់កាន់តែល្អ ដើម្បីនាំមកនូវសន្តិភាពដ៏យូរអង្វែង ហើយគ្មាននរណាចង់បានសន្តិភាពខ្លាំងជាងប្រជាជនអ៊ុយក្រែននោះទេ។
មុននេះទៀត លោក Zelensky បង្ហោះលើបណ្តាញសង្គម X ថា «ក្រុមខ្ញុំ និងខ្ញុំត្រៀមរួចហើយក្នុងការធ្វើការនៅក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ប្រធានាធិបតី Trump ដើម្បីទទួលបានសន្តិភាពមួយដែលយូរអង្វែង។ ជំនួបរបស់ពួកយើងនៅវ៉ាស៊ីនតោន ក្នុងសេតវិមានកាលពីថ្ងៃសុក្រ មិនបានសម្រេចនូវអ្វីដែលរំពឹងទុកនោះទេ។ វាដល់ពេលដែលត្រូវកែប្រែរឿងឲ្យល្អឡើងវិញហើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


