ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង
ទើបស្ងាត់បានមួយរយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែពេលនេះ លោក ត្រាំ បានបោះពាក្យសម្តីវាយប្រហារលោក ហ្សេលេនស្គី សាជាថ្មី ដោយនិយាយថា ប្រមុខដឹកនាំអ៊ុយក្រែន យកលុយពីអតីតប្រធានាធិបតី ចូ បៃដិន ដូចយកស្ករគ្រាប់ពីកូនក្មេង។
ការវាយប្រហារថ្មីរបស់លោក ត្រាំ នាពេលនេះ គឺធ្វើឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យទី៩ខែមីនាឆ្នាំ២០២៥ ហើយត្រូវគេដឹងយ៉ាងច្បាស់ថា គឺលោកចង់សំដៅទៅសមត្ថភាពដ៏អន់ខ្សោយរបស់ ហ្សេលេនស្គី ក្នុងការទទួលបានលុយពីរដ្ឋបាលអាមេរិកចាស់ ខណៈលោក ត្រាំ ក៏វាយប្រហារអតីតរដ្ឋបាលក្រោមការដឹកនាំរបស់លោក បៃដិន ផងដែរ ថា ជះលុយទៅគេច្រើន តែគ្មានបានអ្វីមកវិញទេ។
លោកនិយាយថា «ហ្សេលេនស្គី យកលុយចេញពីប្រទេសនេះក្រោមការដឹកនាំរបស់បៃដិន ដូចយកស្ករគ្រាប់ពីកូនង៉ែតទៅហើយ។ វាស្រួលពេក!»។ ទន្ទឹមនោះ លោកត្រាំ រម្លឹកឡើងវិញថា មេដឹកនាំអ៊ុយក្រែន គ្មានដឹងគុណស្រ័យអ្វីទេ ហើយបើលោក ជាប្រធានាធិបតីអាមេរិកឆ្នាំ២០២២ វិបត្តិអ៊ុយក្រែន ក៏មិនធ្ងន់ធ្ងរឈានដល់ដំណាក់កាលនេះដែរ។

គេនៅមិនទាន់ភ្លេចឡើយចំពោះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុករវាងលោក ត្រាំ និងហ្សេលេនស្គី នៅសេតវិមាន កាលពីចុងខែកុម្ភៈ ដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលនោះ លោក ហ្សេលេនស្គី បានទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ្វីៗខុសការគ្រោងទុក ដោយលោក ត្រាំ ចោទហ្សេលេនស្គីថា មិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនោះដែរ លោក ត្រាំ និយាយថា «អ៊ុយក្រែន កំពុងលេងល្បែងសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។
ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ គំរាមដាក់ទណ្ឌកម្មដ៏ធ្ងន់លើរុស្ស៊ី ដើម្បីឲ្យឈានដល់បទឈប់បាញ់ឆាប់ៗ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


