ព័ត៌មានអន្ដរជាតិ
តើមន្ទីរឃុំឃាំងលោក Duterte នៅ ICC ពិសេសកម្រិតណា?
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី១១ ខែមីនា ក្នុងទីក្រុងម៉ានីល តាមសំណើរបស់អង្គការប៉ូលិស Interpol។

លុះមកដល់ថ្ងៃព្រហស្បតិ៍ទី១៣ខែមីនា លោកត្រូវបានបញ្ជូនចូលពន្ធនាគារ Scheveningen ក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់ហើយ ហើយនៅពេលទៅដល់មន្ទីរឃុំឃាំងរបស់ ICC នោះ លោក Duterte ត្រូវឆ្លងកាត់ការពិនិត្យសុខភាព ហើយបន្ទាប់មកត្រូវបានគេនាំទៅបន្ទប់ឯកជន។
មន្ទីរឃុំឃាំង Scheveningen នៅជិតឆ្នេរសមុទ្រគឺជាកន្លែងដែលអតីតមេដឹកនាំមួយចំនួន ត្រូវបានឃុំខ្លួន រង់ចាំការកាត់ទោសដោយ ICC។ ដូច្នេះតើមន្ទីរឃុំឃាំងនេះមានអ្វីពិសេសខ្លះ?

មន្ទីរឃុំឃាំងនេះមានបន្ទប់សរុប១២ ដែលបន្ទប់នីមួយៗមានបង្គន់ និងកន្លែងងូតទឹកផ្ទាល់ខ្លួន។ ICC អនុញ្ញាតឲ្យអ្នកជាប់ឃុំ អាចចេញទៅក្រៅបានដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ សម្រាកកាយ លេងកីឡា អានសៀវភៅក្នុងបណ្ណាល័យ និងមើលព័ត៌មានតាមទូរទស្សន៍។

បន្ទប់នីមួយៗមានទំហំ១០ម៉ែត្រការ៉េ មានគ្រែតូចមួយ តុ ទូខោអាវ និងបង្អួចដែលមើលឃើញទីធ្លា។ បន្ទប់មួយៗមានទូរទស្សន៍ អាចមើលព័ត៌មានអន្តរជាតិតាមរយៈផ្កាយរណប ហើយអ្នកទោសមានសិទ្ធិចូលប្រើកុំព្យូទ័រដែលភ្ជាប់ទៅកុំព្យូទ័រនៅក្នុងតុលាការ។ មេធាវីអាច Upload ឯកសារពាក់ព័ន្ធនឹងករណីចូលទៅក្នុងកុំព្យូទ័រនេះ ហើយអ្នកទោសអាចចូលមើលវាពីខាងក្នុងពន្ធនាគារ ក៏ដូចជាពិភាក្សាជាមួយមេធាវីការពារក្តី។

លើសពីនេះ បើនិយាយពីបន្ទប់រួមវិញ គឺមានល្បែងកីឡាបាល់ទាត់លើតុ ទូទឹកកក ផ្ទះបាយ តុបរិភោគអាហារ ហើយអ្នកជាប់ឃុំក៏អនុញ្ញាតឲ្យរកប្រាក់បានផងដែរ។ បើពួកគេជួយសម្អាតផ្ទះបាយរួម ពួកគេអាចបានប្រាក់រួចផ្ញើប្រាក់ត្រឡប់ទៅឲ្យគ្រួសារ ឬទិញអាហារពីហាងទំនិញរបស់មន្ទីរឃុំឃាំង យកទៅធ្វើម្ហូបដោយខ្លួនឯង។

មន្ទីរឃុំឃាំងនេះ មានបន្ទប់ឯកជនសម្រាប់ជនជាប់ឃុំជួបជាមួយប្តីឬប្រពន្ធ អំឡុងពេលសួរសុខទុក្ខ។ គេមិនកំណត់ចំនួនអ្នកទៅសួរសុខទុក្ខគ្រួសារឡើយ ប៉ុន្តែរាល់ការមកសួរសុខទុក្ខម្តងៗ ត្រូវកំណត់ពេលឲ្យសមស្របនឹងតម្រូវការរបស់អ្នកជាប់ឃុំផ្សេងទៀតដែរ។

មិនត្រឹមប៉ុណ្ណឹង មណ្ឌលនេះមានបន្ទប់ពេទ្យដែលផ្តល់សេវាពិនិត្យនិងព្យាបាលជាមូលដ្ឋាន ប៉ុន្តែមិនមានសេវាព្យាបាលឯកទេសទេ។ វាថែមទាំងមាន ឧបករណ៍ហាត់ប្រាណផងដែរ ហើយមានទាំងសាលលេងកីឡាតេន្នីសនិងបាល់បោះទៀតផង ហើយជួនកាលអ្នកទោសក៏អាចលេងជាមួយបុគ្គលិកពន្ធនាគារបានដែរ៕



អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


