Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ជាឲ្យពលរដ្ឋប៉ាឡេស្ទីន ជម្លៀសចេញពី ភាគខាងកើតហ្គាហ្សា ជាបន្ទាន់ សង្ស័យបើកការវាយប្រហារថែមទៀត

បានផុស

នៅ

អ៊ីស្រាអែល បានបញ្ជាឲ្យពលរដ្ឋប៉ាឡេស្ទីន ត្រូវជម្លៀសជាបន្ទាន់ចេញពីភាគខាងកើតតំបន់ហ្គាហ្សា ឆ្ពោះទៅភាគខាងលិច ដែលនេះជាសញ្ញាថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបើកការវាយប្រហារពេញទំហឹងបន្ថែមទៀតក្នុងពេលឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ The Hindu, អ្នកនាំពាក្យ IDF បានបង្ហោះសេចក្តីប្រកាសលើបណ្តាញសង្គម X នៅថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥ថា ឥឡូវព្រំដែនហ្គាហ្សាទាំងមូលក្លាយជាតំបន់ក្រហមពោរពេញដោយគ្រោះថ្នាក់ហើយ។ ដូចនេះពលរដ្ឋប៉ាឡេស្ទីន សូមចាកចេញពី Beit Hanoun, Khuza’a Abasan al-Kabira និង al-Jadida ហើយត្រូវតែជម្លៀសទៅកាន់ទីក្រុងប៉ែកខាងលិចនិង Khan Younis។

បញ្ជានេះចេញភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារអាកាសស្លាប់មនុស្សជាង ៣៣០នាក់ និងរបួសជាង ២៥០នាក់ ហើយក្នុងចំណោមមនុស្សស្លាប់ ក៏មានកុមារជាង៥០នាក់និងស្រ្តី២៨នាក់ ផងដែរ។  

(រូបថត៖ Reuters)

នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុត ចាប់តាំងពីមានបទឈប់បាញ់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៥មក ខណៈអ៊ីស្រាអែល អះអាងថា ខ្លួនកំណត់គោលដៅលើមូលដ្ឋានយោធារបស់ក្រុមហាម៉ាស ហើយថែមទាំងបានសម្លាប់មេសន្តិសុខក្រុមហាម៉ាស និងឥស្សរជននយោបាយមួយចំនួនថែមទៀតផង ជាពិសេសលោក Mahmoud Abu Wafah ដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា។

តាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, ការវាយប្រហារនេះគឺធ្វើឡើងដោយសារតែក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងនិងបដិសេធសំណើរបស់បេសកជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងសំណើពីអ្នកសម្របសម្រួលផ្សេងទៀត។ ចាប់ពីពេលនេះទៅ អ៊ីស្រាអែល នឹងប្រើធម៌ក្តៅលើក្រុមហាម៉ាស មិនបន្ធូរដៃឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារខ្នាតធំលើ ហ្គាហ្សា! ស្លាប់មនុស្ស៣៣០នាក់ ក្នុងនោះមានកុមារ៥០នាក់ និងស្រ្តី២៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម