ព័ត៌មានជាតិ
ប្រធានអាស៊ាន ជជែកអំពីជម្លោះព្រំដែន«កម្ពុជា-ថៃ»ជាមួយប្រធានាធិបតីហ្វីលីពីនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នៅថ្ងៃទី០៨ ខែកញ្ញា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទ អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ស្របពេលដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសដូច្នេះតាមរយៈទំព័រ facebook ផ្លូវការនាល្ងាចថ្ងៃដដែល។

ប្រធានអាស៊ានឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរសេរលើទំព័រហ្វេសប៊ុកថា លោកបានជជែកជាមួយបេក្ខភាពប្រធានអាស៊ានឆ្នាំ២០២៦ ប្រធានាធិបតីហ្វីលីពីន ដូច្នេះ៖«យើងក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍនៃជម្លោះថៃ-កម្ពុជា និងបន្តខិតខំប្រឹងប្រែងរួមគ្នាប្ដេជ្ញាចិត្តធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានជជែកជាមួយប្រធានាធិបតីហ្វីលីពីន អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមក្របខណ្ឌអាស៊ាន និងបញ្ហាសន្តិសុខក្នុងតំបន់ ការអភិវឌ្ឍ សេដ្ឋកិច្ច និងតម្រូវការក្នុងការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងការប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

ជម្លោះព្រំដែនកម្ពុជា ថៃ ចាប់ផ្ដើមតានតឹង ប្រឈមដាក់គ្នាខ្លាំងឡើង ក្រោយពីយោធាថៃបាញ់សម្លាប់យោធិនកម្ពុជាមួយរូប នៅវេលាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបីក្នុងដីកម្ពុជា។ ចាប់តាំងពីពេលនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានជជែកជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែទោះបីមានការអន្តរាគមន៍ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងណា ក៏ភាគីថៃនៅតែបំពាន និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការបាញ់ប្រហារទ្រង់ទ្រាយធំ ប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល ដែលអន្តរជាតិហាមឃាត់ យន្តហោះចម្បាំងង ពង្រីកភូមិសាស្ត្រនៃការប្រយុទ្ធជាច្រើនទីតាំង។
ក្រោយមានការអន្តរាគមន៍ជាថ្មីពីសំណាក់ប្រធានអាស៊ានម៉ាឡេស៊ី និងពីសំណាក់ប្រធានាធិបតីអាមេរិក ទើបថៃ ព្រមទៅប្រជុំនៅម៉ាឡេស៊ីជាមួយភាគីកម្ពុជា ហើយឈាន់ដល់សម្រេចបានកិច្ចព្រមព្រៀងនៃបទឈប់បាញ់មួយជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


