Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលីប៉ង​​សាងសង់​កីឡដ្ឋានសម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​និងប៉ារ៉ាឡាំពិកឆ្នាំ​២០៣២ ប៉ុន្តែនៅចម្រូងចម្រាសផ្នែកវប្បធម៌​

បានផុស

នៅ

រដ្ឋាភិបាលរដ្ឋ Queensland ប្រទេសអូស្រ្តាលី បានប្រកាសថា កីឡដ្ឋានថ្មីដែលមានកៅអីអង្គុយចំនួន៦៣០០០ នឹងត្រូវសាងសង់នៅទីក្រុង Brisbane ដែលនឹងធ្វើជាម្ខាស់ផ្ទះប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំ២០៣២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC នៅថ្ងៃទី២៦ខែមីនានេះ។

(រូបភាព៖ Queensland Government) គំរូសាងសង់ពហុកីឡាដ្ឋានថ្មី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្វៀនពហុកីឡាដែលនឹងត្រូវសាងសង់នេះស្ថិតនៅតំបន់ Victoria Park នៃទីក្រុង Brisbane។ ផែនការនេះនឹងត្រូវកម្ទេចចោល កីឡដ្ឋាន Gabba សម្រាប់កីឡា cricket ដ៏ល្បីល្បាញរបស់ទីក្រុង Brisbane ហើយ​ត្រូវ​ជំនួស​ដោយ​សំណង់​ថ្មី​។

ការសម្រេចចិត្តសាងសង់នេះត្រូវបានប្រកាសដោយអភិបាលរដ្ឋ Queensland លោក David Crisafulli ខណៈការសន្យាជាច្រើនមុនការបោះឆ្នោតរដ្ឋឆ្នាំ២០២៤ ថាកីឡដ្ឋានថ្មីនឹងមិនត្រូវបានសាងសង់នោះទេ។ លោកក៏បានស៉ំទោសចំពោះការសម្រេចចិត្តនេះដែរ។ ជាមួយគ្នានេះរដ្ឋាភិបាល​សហព័ន្ធ​អូស្រ្តាលីក៏បានរីករាយជាមួយនឹងផែនការក្នុងការអភិវឌ្ឍឡើងវិញនូវកីឡដ្ឋាន Gabba ដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៨៩៥ដែរ។

ទោះបី​យ៉ាងណា បើតាម​អ្នកយកព័ត៌មានរបស់ ABC លោក Arianna Levy បាននិយាយថា ផែនការសាងសង់កីឡដ្ឋាន​នៅ Victoria Park គឺមានភាពចម្រូងចម្រាស ដោយសារតែវាមាន«សារៈសំខាន់ខាងវប្បធម៌»សម្រាប់ប្រជាជនដើមភាគតិចនិងជាតំបន់បៃតងដ៏សំខាន់។ ទោះមានការសម្រេចសាងសង់ក៏ដោយ ក៏មានប្រជាជននិងមានសហគមន៍ជនជាតិដើមភាគតិចប្រឆាំងនឹងការអភិវឌ្ឍ​សួនច្បារដើម្បីប្រែក្លាយវាទៅជាកីឡដ្ឋាននេះដែរ៕

(រូបភាព៖​ Getty) កីឡាដ្ឋាន Gabba

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម