ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ អ្នកតវ៉ាមីយ៉ាន់ម៉ាតវ៉ាស្ងប់ស្ងាត់«បិទអ្វីៗទាំងអស់» ក្រោយកុមារី៧ឆ្នាំត្រូវបានសម្លាប់

សកម្មជនមីយ៉ាន់ម៉ាដាក់ផែនការតរ៉ាប្រឆាំងរបបយោធាបន្ថែមទៀតនៅថ្ងៃពុធនេះ ក្នុងនោះមានការតវ៉ាស្ងប់ស្ងាត់ដោយពាណិជ្ជកម្មជាច្រើនត្រូវបិទទ្វារ និងអំពាវនាវឲ្យប្រជាជនស្ថិតនៅផ្ទះ។
គម្រោងតវ៉ាថ្មីបន្ថែមនេះ បន្ទាប់ពីក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅផ្ទះរបស់នាងនៅពេលកម្លាំងសន្តិសុខបានបាញ់រះកំឡុងការបង្ក្រាបមួយនៅទីក្រុងម៉ាន់ដាឡាយ។ ប៉ុន្មានថ្ងៃមុន ក្រុមតវ៉ាក៏បានដាក់ផែនការតវ៉ានៅទីវាលស្រឡះៗដើម្បីងាយស្រួលក្នុងការរត់គេចចេញពីការចាប់ខ្លួនរបស់កម្លាំងសន្តិសុខ។
អ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក៏បានដុតភ្លើងទៀនបំភ្លឺនៅពេលយប់ដើម្បីជាការប្រុងប្រយ័ត្នបន្ថែមទៀតនៅខណ្ឌមួយក្នុងទីក្រុងយ៉ាំងហ្គោន និងទីក្រុង Thahton ក្នុងរដ្ឋ Mon State។
ការប្រុងប្រយ័ត្ននេះបានកើតឡើង បន្ទាប់បុគ្គលិកនៅសេវាកម្មបុណ្យសពមួយនៅទីក្រុងម៉ាន់ដាឡាយបានប្រាប់ Reuters នៅថ្ងៃអង្គារថា ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង ដែលបានក្លាយជាជនរងគ្រោះក្មេងជាងគេបំផុតក្នុងចំណោមអ្នកស្លាប់ពីការបង្ក្រាបរបស់កម្លាំងយោធាចាប់តាំងពីរដ្ឋប្រហារទី១កុម្ភៈមក។

ទាហានបានបាញ់ឪពុករបស់ក្មេងស្រីនោះ ប៉ុន្តែត្រូវកូនស្រីតូចដែលកំពុងអង្គុយលើភ្លៅរបស់ឪពុកនៅផ្ទះ។ នេះបើតាមបងស្រីរបស់កុមារីបានប្រាប់អ្នកព័ត៌មាន។ បុរសពីរនាក់ក៏ត្រូវបានសម្លាប់នៅក្នុងខណ្ឌនោះដែរ។
នៅក្នុងអ្វីដែលឥឡូវនេះបានក្លាយស្បែងមរណៈរវាងជនស៊ីវិលដៃទទេជាមួយកម្លាំងសន្តិសុខប្រដាប់ដោយអាវុធនៅលើដងផ្លូវ ដែលជំរុញឲ្យសកម្មជនប្រជាធិបតេយ្យបានផ្លាស់ប្តូររបៀបធ្វើការតវ៉ា និងដាក់ផែនការតវ៉ាដោយស្ងប់ស្ងាត់នៅថ្ងៃពុធនេះ។
អ្នកតវ៉ាឈ្មោះ Nobel Aung ជាងគំនូរម្នាក់បាននិយាយថា ៖«មិនចេញទៅក្រៅ ហាងបិទ មិនធ្វើការ។ អ្វីៗបិទទាំងអស់។ គ្រាន់តែមួយថ្ងៃប៉ុណ្ណោះ»។

របបយោធាបានប្រឈមនឹងការថ្កោលទោសអន្តរជាតិជាច្រើនមកហើយសម្រាប់រដ្ឋប្រហារបស់ពួកគេដែលបានធ្វើឲ្យប្រែប្រួលលទ្ធិប្រជាធិបតេយ្យ និងបានបង្ក្រាបដ៏ឃោឃៅលើអ្នកតវ៉ា៕
អត្ថបទជាច្រើនទៀតពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ សូមចុច រដ្ឋប្រហារ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


