ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អនុម័តគម្រោងដណ្តើមយកតំបន់ហ្គាហ្សាទាំងមូលមកគ្រប់គ្រង
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥នេះគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលដឹកនាំដោយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តផែនការយោធាដ៏ធំមួយ ដើម្បីដណ្តើមយកតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល និងរក្សាវត្តមានយូរអង្វែងរបស់ខ្លួននៅទីនោះ។

ការអនុម័តនេះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងជម្លោះដែលកំពុងបន្តជាមួយក្រុមហាម៉ាស និងមានគោលបំណងបង្កើនសម្ពាធលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឲ្យដោះលែងចំណាប់ខ្មាំង និងយល់ព្រមលើលក្ខខណ្ឌបទឈប់បាញ់ដែលអំណោយផលដល់ភាគីអ៊ីស្រាអែល។
ផែនការដែលបានអនុម័តមានដូចជា ការចល័តទាហានបម្រុងរាប់ម៉ឺននាក់ និងការពង្រីកប្រតិបត្តិការជើងគោកទៅកាន់ផ្នែកបន្ថែមនៃតំបន់ហ្គាហ្សា។ បច្ចុប្បន្ននេះ កងកម្លាំងអ៊ីស្រាអែលគ្រប់គ្រងប្រហែលពាក់កណ្តាលនៃតំបន់ហ្គាហ្សា ដោយបានបង្កើតតំបន់ការពារ និងច្រករបៀងយុទ្ធសាស្ត្រ ដែលបានបង្រួមកន្លែងរស់នៅយ៉ាងសំខាន់សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។
ផែនការសំខាន់មួយទៀតនៃយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល គឺពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ទៅកាន់ភាគខាងត្បូងហ្គាហ្សា។ ចំណាត់ការនេះ បានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអង្គការមនុស្សធម៌ និងអ្នកសង្កេតការណ៍អន្តរជាតិ ដែលព្រមានពីសក្តានុពលសម្រាប់វិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់។
បន្ថែមពីនេះ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកនៅតែគាំទ្រសំណើដោយរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ក្នុងការជម្លៀសប្រជាជនហ្គាហ្សាដោយស្ម័គ្រចិត្តទៅកាន់ប្រទេសក្បែរខាងដូចជា ហ្ស៊កដានី ឬក៏អេហ្ស៊ីប ជាដើម។
សូមបញ្ជាក់ថា ការកើនឡើងប្រតិបត្តិការយោធាលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ធ្វើឡើងបន្ទាប់ពីការដួលរលំនៃបទឈប់បាញ់រយៈពេលប្រាំបីសប្តាហ៍រវាងភាគីទាំងពីរកាលពីពាក់កណ្តាលខែមីនា ដែលបណ្ដាលឲ្យមានមនុស្សស្លាប់នៅហ្គាហ្សាយ៉ាងហោចណាស់ ២ ៣២៦នាក់ ហើយបើគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ មនុស្សបាត់បង់ជីវិតសរុបមានជាង ៥២ ០០០នាក់ហើយ៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


