ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងទាមទារឲ្យសមាជិកណាតូទាំងអស់យល់ព្រមចំណាយ៥%នៃGDPលើវិស័យការពារជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា ប្រទេសសមាជិកអង្គការណាតូទាំងអស់ត្រូវបានគេរំពឹងថានឹងប្តេជ្ញាចិត្តចំពោះគោលដៅចំណាយលើវិស័យការពារជាតិចំនួន ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

ការរំពឹងនេះ ត្រូវលោក Rubio អះអាងថានឹងធ្វើឡើងជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាថ្ងៃទី២៤-២៥ខែមិថុនានៅទីក្រុងឡាអេ ប្រទេសហូឡង់។
ប្រមុខការទូតកំពូលអាមេរិក បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសម្ព័ន្ធភាពចំពេលមានការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។ លោកបានកត់សម្គាល់ថា ប្រទេសភាគច្រើននៃអង្គការណាតូ ឥឡូវនេះកំពុងចំណាយយ៉ាងហោចណាស់២%នៃGDPរបស់ពួកគេលើវិស័យការពារជាតិ ជាគោលដៅអប្បបរមាដែលអង្គការណាតូបានកំណត់សម្រាប់សមាជិករបស់ខ្លួន ខណៈប្រទេសមួយចំនួនបានទៅហួសពីនោះ ដោយចំណាយច្រើនជាង៤%នៃ GDPលើតម្រូវការយោធា និងការពារជាតិ។
អាល្លឺម៉ង់ បានបង្ហាញការគាំទ្រចំពោះការបង្កើនគោលដៅនៃការចំណាយនេះ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានបញ្ជាក់ថា អាល្លឺម៉ង់សម្រេចបាននូវកម្រិតចំណាយការការពារ២%នៃGDP ក្នុងឆ្នាំ២០២៤ និងគាំទ្រដល់គោលដៅ៥%ថ្មី។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជួយសម្រួលដល់គម្រោងបង្កើនការចំណាយនេះ រួមទាំងការបង្កើតមូលនិធិ ៥០០ពាន់លានអឺរ៉ូសម្រាប់ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។
ចំណែកឯអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានស្នើវិធីសាស្រ្តជាដំណាក់កាលទៅកាន់គោលដៅ ៥% ដោយការបែងចែក៣,៥%នៃGDPសម្រាប់ការចំណាយលើវិស័យការពារជាតិដោយផ្ទាល់ និង១,៥%ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ និងការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ