Connect with us

ព័ត៌មានអន្ដរជាតិ

​​បារាំង និង​វៀតណាម​ បង្កើនកិច្ចសហប្រតិបត្តិថ្មីៗ ប្រឹង​បំភ្លេច​​អតីត​កាល​ដ៏ជូរចត់​​ក្នុងសង្គ្រាម​​៨ឆ្នាំ​

បានផុស

នៅ

​​ប្រធានាធិបតីបារាំង​​ លោក Emmanuel Macron កំពុង​បំពេញ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេសវៀតណាម ដែល​យន្ត​ហោះ​​របស់​លោក​​បាន​ចុះ​ចត​នៅ​​ព្រលានយន្តហោះ​អន្តរជាតិ​ Noi Bai របស់វៀតណាម​នៅ​យប់​ថ្ងៃ​​អាទិត្យ។

​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​បារាំងលើក​នេះ ​បាន​​នាំ​​​​​​មក​នៅកិច្ច​ព្រមព្រៀង​​​យ៉ាងហោច​ណាស់​៣០​ក្នុងវិស័យ​ជា​ច្រើន ខណៈប្រទេសទាំង​ពីរ​ប្រឹងប្រែងលុប​បំបាត់​ស្នាមដំបៅ​ប្រវត្តិសាស្រ្តជូរចត់​ក្នុងអាណានិគម​៩៦ឆ្នាំ និង​សង្គ្រាម​ដំណើម​​​ឯករាជ្យ​​​រយៈពេល​៨ឆ្នាំ​ បញ្ចប់ក្នុងឆ្នាំ​១៩៥៤​​​​​​​​។

​​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​​ជូរចត់​ខ្លាំង​ក្នុង​ប្រវត្តិសាស្រ្ត​​ ជាពិសេស​នៅ​ក្នុងសង្គ្រាម​​​ក្នុងតំបន់​ឥណ្ឌូចិន ​​ដោយ​ចាប់ផ្តើម​ពី​ការ​បញ្ចប់​​សង្គ្រាម​​​លោក​លើក​ទី​២​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៥៤​​។ ​ ​ប្រវត្តិ​ជូរចត់របស់វៀតណាម និងបារាំងសំដៅទៅលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងឈឺចាប់រវាងប្រទេសទាំងពីរ ជាចម្បងដោយសារតែកេរ្តិ៍ដំណែលនៃអាណានិគមនិយម សង្រ្គាម និងភាពតានតឹងផ្នែកវប្បធម៌។

ខាង​ក្រោម​នេះ​ជា​ធាតុ​សំខាន់​ដែល​បង្កើត​ភាព​ជូរចត់​​រវាង​បារាំង​និង​វៀតណាម​៖​

ប្រទេស​​បារាំង​បាន​ដាក់​អាណានិគម​​លើ​​ប្រទេស​វៀតណាម​រយៈពេល​​​​​៩៦​ឆ្នាំ ដោយ​បញ្ចប់ទៅ​​​នៅ​ក្នុងការ​ដួល​រលំ​នៃ​សង្គ្រាម​​នៅ​ទីក្រុង​​​ ឌៀនបៀនភូ (Dien Bien Phu) ​ក្នុង​ខេត្ត ឌៀនបៀន (Dien Bien)​ ជាប់​ព្រំដែន​ប្រទេស​ឡាវ ដែល​​​វៀតណាម​ប្រយុទ្ធ​ប្តូរ​ផ្តាច់​លើក​ចុងក្រោយ។

សង្គ្រាម​នៅ​ប្រទេសវៀតណាមប្រឆាំង​នឹង​បារាំង ឬ​ហៅ​ថា សង្គ្រាមឥណ្ឌូចិនលើកទី១ រយៈពេល​៨ឆ្នាំ ពី​ឆ្នាំ​ ១៩៤៦ ដល់​១៩៥៤ ដែល​កើត​ឡើង​​នៅ​​ក្រោយសង្គ្រាមលោកលើកទី២ ចលនាឯករាជ្យរបស់វៀតណាម ដឹកនាំដោយ លោក ហូជីមិញ និង សម្ព័ន្ធ​ឯករាជ្យ​វៀតណាម (League for Independence of Vietnam) ដែលគេ​ស្គាល់​ថា វៀតមិញ​ ដោយ​បាន​​ប្រយុទ្ធ​​ជាមួយកងកម្លាំង​របស់​អាណានិគមបារាំង រហូត​ដល់​សង្គ្រាម​នេះ​បាន​បញ្ចប់​ដោយ​បារាំង​ចុះ​ចាញ់​នៅ​​សមរភូមិ​​ចុង​ក្រោយ​នៅ​ទីក្រុង​ ឌៀនបៀនភូ។

​យោង​តាម​គេហទំព័រ​​ផ្សព្វផ្សាយ​ឯកសារ​ប្រវត្តិសាស្រ្ត britannica.com ​ក្នុង​រយៈ​​​​​ការ​គ្រប់​គ្រង​របស់​អាណានិគម​បារាំង​៩៦ឆ្នាំ (១៨៥៨ ដល់​ឆ្នាំ​១៩៥៤) ​​បារាំង​បាន​កេងប្រវ័ញ្ច​ធនធាន​របស់​វៀតណាម​ជាច្រើន មាន​ដូជា អង្ករ កៅស៊ូ រ៉ែ ជាដើម​ ហើយ​បាន​ដាក់​ពន្ធ​ធ្ងន់ធ្ងរ​លើ​ប្រជាជន​ក្នុង​តំបន់។

​ក្នុងសង្រ្គាមឥណ្ឌូចិនលើកទីមួយ ​រយៈពេល​៨ឆ្នាំ​នេះ ដែលជារឿយៗ គេហៅថា សង្រ្គាមបារាំង-វៀតណាម បានបណ្តាល​ឲ្យមនុស្សរាប់សែននាក់ស្លាប់ទាំងសងខាង។ ក្នុង​នោះ​ តាមឯកសារ​​ដែល​បាន​ចុះ​ផ្សាយខាងលើ ​កង​ទ័ព​របស់​​​វៀតណាម ឬ​ហៅ​ថា​កង​ទ័ព​វៀតមិញ ត្រូវ​បាន​គេ​​ប៉ាន់ស្មាន​ បាត់បង់​ជីវិត​​ចន្លោះ​ពី​ ២០ម៉ឺន ទៅ ៣០ម៉ឺននាក់។

ជាមួយ​គ្នា​នោះ ​កងទ័ពបារាំង និង​កងកម្លាំង​​​មក​ពី​សម្ព័ន្ធ​មិត្ត​បារាំង ត្រូវ​បាន​​កត់ត្រាថា បាត់បង់​ជីវិតប្រហែល ៧៥០០០នាក់ និង មាន​របួស ឬបាត់ខ្លួន ជាង ៦៥០០០នាក់។ កងទ័ពអាណានិគម ដែលត្រូវ​បាន​ដឹកជញ្ជូន​​​មក​ជួយ​បារាំង​ក្នុងសង្គ្រាម​នៅ​វៀតណាម មាន​មកពីប្រទេសអាល់ហ្សេរី ម៉ារ៉ុក សេណេហ្គាល់។ល។

​ក្នុង​ចន្លោះ​ពេលនេះ ការ​ស្លាប់​របស់​ជនស៊ីវិលត្រូវបានប៉ាន់ប្រមាណថាមានចំនួនពី១២៥០០០​ទៅ​២៥០០០០​នាក់ ដោយសារតែ​ការ​ទម្លាក់គ្រាប់បែក ការសម្លាប់រង្គាល ការអត់ឃ្លាន និងការផ្លាស់ទីលំនៅដោយបង្ខំ។

​ក្រោយ​ចាញ់សង្គ្រាម កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ​១៩៥៤ គឺ​ជាពេលវេលាន​នៃ​​ការ​កត់សម្គាល់​ដកទ័ពជាផ្លូវការរបស់បារាំង ប៉ុន្តែ​ការ​ចាកចេញ​របស់​បារាំង​ក្រោយ​​ចាញ់​សង្គ្រាម​ ​ក៏បន្សល់​ទុក​នូវ​ការបែងចែកវៀតណាម​​ ដែលនាំទៅដល់សង្រ្គាមវៀតណាម​ពីឆ្នាំ​ ១៩៥៥ ដល់​១៩៧៥។

មានការ​កាត់​សម្គាល់​ថា ​ប្រធានាធិបតី​បារាំង ​Emmanuel Macron ដែលកំពុង​កាន់​អំណាច​ ជា​ប្រធានាធិបតី​ទី៤​ដែលបាន​មក​បំពេញទស្សនកិច្ច​នៅ​ប្រទេសវៀតណាម។ ប្រធានាធិបតី​មុន​ៗ​របស់​បារាំង​ ដែលធ្លាប់​មក​បំពេញទស្សនកិច្ច​នៅ​វៀតណាម រួម​មាន ប្រធានាធិបតី​ Francois Mitterrand ​ជា​ប្រមុខ​រដ្ឋបារាំង​ដំបូង​បំផុត​​មក​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុងឆ្នាំ​១៩៩៣ ក្រោយ​បញ្ចប់​សង្គ្រាម​​​​បារាំង​វៀតណាម។ ប្រធានាធិ​បតី​២រូប​ទៀត មាន លោក Jacques Chirac មក​ទស្សនកិច្ច​ពីរលើក​គឺ​នៅឆ្នាំ១៩៩៧ និង​ឆ្នាំ​២០០៤ និង​ប្រធានាធិបតី​​ Francois Hollande ​មក​ទស្សនកិច្ច​នៅឆ្នាំ​២០១៦៕​

ដោយ​ រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ទន្ទឹមនឹងការប្ដឹងទៅតុលាការ ICJ សម្ដេច ហ៊ុន សែន ថា យន្តការចរចាផ្សេងទៀតក៏នៅបន្តជាមួយថៃ

ព័ត៌មានជាតិ៦ នាទីutes មុន

បច្ចុប្បន្នករណីឆ្លងថ្មីនៃមេរោគអេដស៍ ៤៤% គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ

សន្តិសុខសង្គម១៦ នាទីutes មុន

ច្រកអន្តរជាតិកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើកដំណើរការធម្មតា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

«ប្រតិបត្តិការ​សំណាញ់​ពីងពាង» អ៊ុយក្រែន​រៀបចំ​​១៨ខែ បំផ្លាញយន្តហោះ​ចម្បាំង​រុស្ស៊ី​អស់ ៧​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ា​ប្រកាស​ពន្យា​របទឈប់បាញ់រយៈពេលមួយខែ​​​ម្តង​ទៀត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម