ព័ត៌មានអន្ដរជាតិ
មេដឹកនាំ២៣ប្រទេសគាំទ្របង្កើតសន្ធិសញ្ញាជំងឺឆ្លងបង្ការភាពអាសន្នអនាគត
មេដឹកនាំប្រទេសចំនួន២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានគាំទ្រគំនិតមួយដើម្បីបង្កើតសន្ធិសញ្ញាអន្តរជាតិដែលនឹងជួយពិភពលោកឲ្យដោះស្រាយបញ្ហាសុខភាពបន្ទាន់ពេលអនាគតដូចជាជំងឺឆ្លងកូវីដ-១៩ជាដើមដែលកំពុងវាយប្រហារពិភពលោក។
គំនិតនៃសន្ធិសញ្ញាដែលនឹងធានានូវការទទួលបានប្រកបដោយស្មើភាព និងជាសកលចំពោះវ៉ាក់សាំង ឱសថ និងរោគវិនិច្ឆ័យសម្រាប់ជំងឺឆ្លងត្រូវបានលើកឡើងដោយប្រធានថ្នាក់ដឹកនាំសហភាពអឺរ៉ុបលោក Charles Michel ក្នុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា។

នៅថ្ងៃអង្គារនេះ គំនិតផ្តួចផ្តើមនោះទទួលបានការគាំទ្រពីមេដឹកនាំនៃបណ្តាលប្រទេសហ្វីជី ពរទុយហ្គាល់ រ៉ូម៉ានី អង់គ្លេស រវ៉ាន់ដា កេនយ៉ា បារាំង អាល្លឺម៉ង់ ក្រិក កូរ៉េ ឈីលី កូស្តារីកា អាល់បានី អាហ្វ្រិកខាងត្បូង ទ្រីនីដាដនិងតួបាហ្គោ ហូឡង់ ទុយនីស៊ី សេណេហ្គាល់ អេស្ប៉ាញ ន័រវែស ស៊ែប ឥណ្ឌូណេស៊ី អ៊ុយក្រែន និងអង្គការសុខភាពពិភពលោក។
មេដឹកនាំបានសរសេរនៅក្នុងអត្ថបទរួមមួយនៅក្នុងកាសែតធំៗថា ៖«នឹងមានរោគឆ្លង និងបញ្ហាសុខភាពអាសន្នធំៗផ្សេងទៀត។ គ្មានរដ្ឋាភិបាល ឬទីភ្នាក់ងារពហុភាគីណាមួយអាចដោះស្រាយការគំរាមកំហែងបែបនេះម្នាក់ឯងបានឡើយ»។
ពួកគេនិយាយថា ៖«យើងជឿថា ប្រទេសទាំងឡាយគួរធ្វើការរួមគ្នាឆ្ពោះទៅសន្ធិសញ្ញាអន្តរជាតិថ្មីមួយសម្រាប់ការត្រៀម និងឆ្លើយតបជំងឺឆ្លង»។
គោលបំណងសំខាន់នៃសន្ធិសសញ្ញាបែបនេះគឺដើម្បីពង្រឹងភាពធន់របស់ពិភពលោកចំពោះជំងឺឆ្លងនាពេលអនាគតតាមរយៈប្រព័ន្ធប្រុងប្រយ័ត្នប្រសើជាងមុន ការចែករំលែកទិន្នន័យ ការស្រាវជ្រាវ ការផលិត ការចែកចាយវ៉ាក់សាំង ឱសថ រោគវិនិច្ឆ័យ និងឧបករណ៍ការពារខ្លួន។
សន្ធិសញ្ញានេះក៏បានបញ្ជាក់ដែរថា សុខភាពមនុស្សជាតិ សត្វ និងភពផែនដីគឺមានទំនាក់ទំនងគ្នាទាំងអស់ ហើយគួរឆ្ពោះទៅរកការទទួលខុសត្រូវរួមគ្នា តម្លាភាព និងកិច្ចសហប្រតិបត្តិការជាសកល។
មេដឹកនាំបានសរសេរថា ៖«ជឿជាក់ថា វាគឺជាការទទួលខុសត្រូវរបស់យើង ក្នុងនាមជាមេដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីធានាបានថា ពិភពលោកបានរៀនពីមេរៀននៃជំងឺកូវីដ-១៩»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ USNews
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


